Category: ពត៌មាន
-

រដ្ឋាភិបាលជប៉ុន បន្តផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារ ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន
រដ្ឋាភិបាលប្រទេសជប៉ុនបានបន្តផ្តល់ជំនួយថវិកាចំនួន ៩០០.០០០ $ (ប្រាំបួនរយពាន់ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ។ ចំណែកឯរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០.០០០ $…
-

សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបានរ៉ាយប៉ាយនៅតាមភូមិនៅខេត្តឧត្តរមានជ៍យ
ស៊ីម៉ាក់៖សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបានរ៉ាយប៉ាយនៅតាមភូមិនៅខេត្តឧត្តរមានជ៍យដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពានកាលពីឆ្នាំ២០២៥។
-

សម្តេចតេជោ បានប្រសិទ្ធនាមឈ្មោះឲ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»
សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមឈ្មោះឲ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ» ។ សម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ថា យើងសាងសង់ភូមិនេះ ប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ។…
-

សម្តេចតេជោ ហ៊ុន សែន សុំទោសប្រជាពលរដ្ឋ ដែលគ្រាខ្លួននៅជានាយករដ្ឋមន្ត្រី «មិនបានត្រៀមខ្លួនដើម្បីការប្រយុទ្ធមួយ ព្រោះទុកចិត្តគេពេក»
សម្តេចតេជោ ហ៊ុន សែន សុំទោសប្រជាពលរដ្ឋ ដែលគ្រាខ្លួននៅជានាយករដ្ឋមន្ត្រី «មិនបានត្រៀមខ្លួនដើម្បីការប្រយុទ្ធមួយ ព្រោះទុកចិត្តគេពេក»។ សព្វាវុធមិនគ្រប់គ្រាន់ពេលនេះ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ។ ប្រសាសន៍សម្តេចតេជោ ហ៊ុន…
-

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបង្ហាញ រូបភាពពីការរុករក កាកសំណល់ក្រោយ ការឈ្លានពានពីសំណាក់ប្រទេសថៃ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបង្ហាញ រូបភាពពីការរុករក កាកសំណល់ក្រោយ ការឈ្លានពានពីសំណាក់ប្រទេសថៃ ដែលបន្សល់ទុកសំណល់យុទ្ធភណ្ឌសង្រ្គាមជាច្រើនកប់ជ្រៅក្នុងដីនៃប្រទេសកម្ពុជា។ កម្លាំងជំនាញស៊ីម៉ាក់(CMAC) បានប្រើប្រាស់ម៉ាស៊ីនរាវមីនជម្រៅជ្រៅប្រភេទ F3 UXO នៅតំបន់ដែលសង្ស័យថាមានគ្រាប់ទម្លាក់កប់ជ្រៅក្នុងដី។
-

រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ តែងផ្តល់ការលើកកម្ពស់វិស័យអប់រំជាអាទិភាព
រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ តែងផ្តល់ការលើកកម្ពស់វិស័យអប់រំជាអាទិភាព ដោយធ្វើការពង្រឹងគុណភាព និងធ្វើការកែទម្រង់ជាបន្តបន្ទាប់ជាច្រើនដំណាក់កាល ដើម្បីប្រែក្លាយប្រព័ន្ធអប់រំឱ្យទៅជាកាតាលីករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១…
-

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ខេត្តព្រះវិហារ
នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន…
-

សេចក្តីអំពាវនាវរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យកូនចៅ ដោយបញ្ចូលកិច្ចសំពះផ្ទឹមចងដៃ
សេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ដូនតារបស់យើងបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ សម្រាប់អនុជនជំនាន់ក្រោយប្រតិបត្តិតរៀងមក។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស ថែរក្សាការពារវប្បធម៌ ប្រពៃណី…
-

ក្រសួងរៀបចំដែនលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិលនិងតួអង្គពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម
ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា» នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា…
-

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម António…
-

កិច្ចប្រជុំអន្ដរក្រសួងពិភាក្សាលើការផ្ដល់សេវាសាធារណៈជូនប្រជាជន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់វិធានការបន្ថែមដើម្បីជំរុញពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ។
-

ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា”
អ្នកគេចវេសប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ សម្រាប់ពេលស្រុកមានសន្តិភាព ហើយបើពេលស្រុកមានសង្គ្រាម ប្រឈមជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ។
-

តើដីធ្លីមានលក្ខណៈដូចម្តេច ដែលអាចទទួលបានការលើកលែងពន្ធ លើដីធ្លីមិនបានប្រើប្រាស់?
ដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីមានសំណង់ ឬគ្មានសំណង់ដែលមិនបានប្រើប្រាស់ និងមានវិសាលភាពអនុវត្ត ចំពោះដីធ្លីមិនបានប្រើប្រាស់ ដែលស្ថិតនៅក្រៅទីតាំងភូមិសាស្ត្រ ដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ពន្ធនេះក៏មានការលើកលែង មិនខុសពីប្រភេទពន្ធអាករផ្សេងទៀតនោះដែរ។…
-

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋចំនួន ៨.៨៧៥ គ្រួសារបន្ថែមទៀត
ប្រជាពលរដ្ឋចំនួន ៨.៨៧៥ គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត បន្ទាប់ពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម។ ក្រសួងឧស្សាហកម្ម…
-

ឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន ចុះហត្ថលេខាលើជំនួយឥតសំណង
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi…
-

ស៊ីម៉ាក់បង្ហាញពីដ្រូនអត្តឃាតដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ជាប់សំណាញ់បង់ត្រី
ស៊ីម៉ាក់បង្ហាញពីដ្រូនអត្តឃាតដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ជាប់សំណាញ់បង់ត្រី! ក្នុងស្រះទឹកចិញ្ចឹមត្រី! ។ ១៧ ខែឧសភា ឆ្នាំ២០២៦។
-

គម្រោងចិញ្ចឹមមាន់ស្រែនឹងជួយដល់ជនភៀសសឹកពី៣ ទៅ៤ពាន់គ្រួសារនៅខេត្តចំនួន៣
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ រដ្ឋបាលខេត្តព្រះវិហារដែលជាខេត្តរងគ្រោះដោយសារសកម្មភាពឈ្លានពានរបស់យោធាថៃ អនុវត្តនូវគម្រោងពិពិធកម្ម(CASDP) ក្នុងនេះមានគម្រោងចិញ្ចឹមមាន់ស្រែ ។គម្រោងនេះជួយដល់ជនភៀសសឹកពី៣ ទៅ៤ពាន់គ្រួសារ ហើយជនភៀសសឹកនៅខេត្តចំនួន៣ នឹងទទួលផលពីគម្រោងនេះ។…
-

កម្ពុជា – ឡាវ ឯកភាព បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
កម្ពុជា – ឡាវ ឯកភាព បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ តាមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស…
-

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ព្រំដីអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ និងពិនិត្យស្ថានភាពអគារ “បារម៉ារីន”
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយាអនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារប្រតិបត្តិសំណង់ចាស់ទ្រុឌទ្រោមមានសភាពគ្រោះថ្នាក់ និងលោកជំទាវ ភឹម រុនស៊ីណារតន៍ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ…
-

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយ ជាមួយថៃ លើបញ្ហាសមុទ្រ និងណែនាំឱ្យដើរត្រង់ ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២
តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១២មេសានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសរសេរថា កាលពីថ្ងៃទី១១ ឧសភា ២០២៦ មានការចុះផ្សាយ ដោយសារព័ត៌មានថៃ…
-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែមានត្រកួន ឃ្លោក ល្ពៅ និងស៊ុតទាជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន…
-

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួម…
-

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅហ្វីលីពីន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋាន MCIA General Aviation (Gen-Av)…
-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែត្រកួន ឪឡឹកក្រហម និងស៊ុតទា ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ២០០គីឡូក្រាម ឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាម និងស៊ុតទាចំនួន…
-

ក្រសួងរៀបចំដែនដី និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសហការគ្នា លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលបម្រើឱ្យវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសហការគ្នា លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលបម្រើឱ្យវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការជាក់ស្តែង ហើយការងារនេះនឹងប្រែក្លាយសង្គមឱ្យទៅជាសង្គមឌីជីថល ផ្តល់ភាពងាយស្រួលនិងរហ័ស…
-

ក្រសួងរៀបចំដែនដី និងអាជ្ញាធរជាតិអប្សរា បានជួបប្រជុំដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរជាតិអប្សរា បានជួបប្រជុំដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ គោលការណ៍ថ្មីនេះ គឺដើម្បីថែរក្សា និងអភិរក្សមរតកដូនតារបស់យើងផង និងជាមួយគ្នានេះគឺដើម្បីលើកស្ទួយជីវភាពប្រជាជនដែលរស់នៅក្នុងតំបន់អង្គរផង។…
-

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ជម្រកបណ្តោះអាសន្ន និងការតបណ្តាញអគ្គិសនី និងទឹកស្អាត សម្រាប់ជនភៀសសឹកនៅខេត្តព្រះវិហារ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ព្រមទាំងពិនិត្យការសាងសង់ជម្រកបណ្តោះអាសន្ន ការតបណ្តាញអគ្គិសនី និងទឹកស្អាតដែលប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន របស់សមាគមអតីតយុទ្ធជន…
-

បន្ទាប់ពីការចុះវាស់វែង និងចុះបញ្ជីដីធ្លីនៅទូទាំងស្រុកកំពង់សិលា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់សិលា
បន្ទាប់ពីការចុះវាស់វែង និងចុះបញ្ជីដីធ្លីនៅទូទាំងស្រុកកំពង់សិលា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់សិលា សាកល្បងរៀបចំប្លង់គោលសម្រាប់ស្រុកកំពង់សិលាទាំងមូល និងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៤ ពោលគឺទីប្រជុំជនស្រុកកំពង់សិលាតែម្ដង។ ការងារនេះមានការចូលរូមពីថ្នាក់ដឹកនាំក្រសួង ស.ស.យ.ក. វិស័យ ដ.ន.ស. ក្រុមហ៊ុន…
-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី)
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការដែលរួមមាន៖ ១. ផ្នែកទម្រង់៖ វិសោធនកម្មដោយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី និងការវិវត្តន៍នៃការប្រើពាក្យវោហាសព្ទ។ ២.…
-

គណៈកម្មការសុរិយោដីថ្នាក់ជាតិ បានប្រជុំពិភាក្សាដើម្បីកសាងការឯកភាពគ្នាបញ្ចប់បញ្ហា និងធ្វើការចុះបញ្ជីដីធ្លីទៅមុខដោយរលូន
គណៈកម្មការសុរិយោដីថ្នាក់ជាតិ បានប្រជុំពិភាក្សាដើម្បីកសាងការឯកភាពគ្នាបញ្ចប់បញ្ហា និងធ្វើការចុះបញ្ជីដីធ្លីទៅមុខដោយរលូន ហើយការងារនេះនឹងជាគម្រូសម្រាប់អនុវត្តទៅមុខទៀត ដោយក្នុងនោះកិច្ចប្រជុំបានពិនិត្យលើករណីចំនួន៣ រួមមាន៖ ១. ស្នើសុំចុះបញ្ជីដីរដ្ឋ “តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (ស្នូលទី១)”។ ២.…
-

កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ២៣ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី…
-

ក្រុមការងារក្រសួងរៀបចំដែនដី បានអញ្ជើញដឹកនាំសម្របសម្រួលក្រុមការងារចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញដឹកនាំសម្របសម្រួលក្រុមការងារចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលស្ថិតនៅផ្លូវលេខ១៣ កែងផ្លូវលេខ១៤៨…
-

ក្រសួងការបរទេស បង្ហាញពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
ក្រសួងការបរទេស បង្ហាញពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦…
-

រោងចក្រស្លមាសទី៣ នៅកម្ពុជា បានបើកដំណើរការហើយនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ
រោងចក្រស្លមាសរបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY និងជារោងចក្រស្លមាសទី៣ នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ…
-

ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណ:ប្រតិភូចូលរួមពិធីបើកពិព័រណ៍ស្នាមញញឹមអង្គរ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ…
-

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានទួលបានការវះកាត់ព្យាបាលព្រះរោគមហារីកនៅក្រពេញប្រូស្តាត បានដោយជោគជ័យ
ក្រសួងព្រះបរមរាជវាំង៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានទួលបានការវះកាត់ព្យាបាលព្រះរោគមហារីកនៅក្រពេញប្រូស្តាត បានដោយជោគជ័យ ហើយបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយ។
-

តាមរយៈគំនិតថ្មីៗនៃស្ថាបត្យកម្មដែលជាស្នាដៃរបស់យុវជនជំនាន់ក្រោយ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី សង្ឃឹមយ៉ាងមុតមាំថា អនាគតរបស់ប្រទេសកម្ពុជានឹងអាចឆ្ពោះទៅរកសុភមង្គលនិងភាពរីកចម្រើន
តាមរយៈគំនិតថ្មីៗនៃស្ថាបត្យកម្មដែលជាស្នាដៃរបស់យុវជនជំនាន់ក្រោយ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមយ៉ាងមុតមាំថា អនាគតរបស់ប្រទេសកម្ពុជានឹងអាចឆ្ពោះទៅរកសុភមង្គលនិងភាពរីកចម្រើនរឹងមាំទាំងសង្គមនិងសេដ្ឋកិច្ចបានយ៉ាងពិតប្រាកដ ដោយសារបច្ចុប្បន្នយើងកំពុងតែដើរលើវិថីមួយដ៏ត្រឹមត្រូវ និងមានធនធានមនុស្សប្រកបដោយគុណភាព។ ការធ្វើបទបង្ហាញស្នាដៃនិងការចែកពានរង្វាន់ដល់បេក្ខជនជ័យលាភីនៃការប្រកួតប្រជែងគម្រោង “ពោធិ៍ចិនតុងកកើតឡើងវិញនិងជាទីក្រុងអេប៉ុង” នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់
-

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារហុងកុង
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញដឹកនាំសម្របសម្រួលក្រុមការងារចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារហុងកុង ដែលស្ថិតនៅផ្លូវលេខ១៣៦ កែងផ្លូវលេខ១៥…
-

ការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម
ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតក៍បានផ្តោតលើការពង្រឹងស្ថេរភាពជីវភាពគ្រួសារ ជូនចំពោះបងប្អូនដែលមានជីវភាពលំបាក។ ពិធីសំណេះសំណាលនិងចែកអង្ករជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច ខេត្តកំពត
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសរំលេចពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល ដោយសម្ដេចបានបង្ហាញជាទឡ្ហីករណ៍ថា តួយ៉ាងបញ្ហាជំងឺកូវីដ១៩ ដែលកម្ពុជា បានប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំង…
-

ផែនការយុទ្ធសាស្ត្រចុះមូលដ្ឋាន ខេត្តព្រះសីហនុ ផ្អែកលើគោលនយោបាយអាទិភាព ទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា
ផែនការយុទ្ធសាស្ត្រចុះមូលដ្ឋាន ខេត្តព្រះសីហនុ ផ្អែកលើគោលនយោបាយអាទិភាព ទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា និងមានគោលដៅក្លាយជាគំរូសម្រាប់អនុវត្តនៅតំបន់ឆ្នេរផ្សេងទៀត។ អាទិភាពអភិវឌ្ឍតំបន់ឆ្នេររួមមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងឡូជិស្ទីក,…
-

ចំនួនផ្សោតទន្លេមេគង្គ កើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ
ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីថ្ងៃទី៣១ ខែមីនា…
-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងកំណត់នូវសារធាតុប្រើប្រាស់នៅក្នុងគ្រឿងបង្គុំសំណង់ និងសម្ភារៈសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងកំណត់នូវសារធាតុប្រើប្រាស់នៅក្នុងគ្រឿងបង្គុំសំណង់ និងសម្ភារៈសំណង់មួយចំនួនដែលជាសារធាតុគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពមនុស្សលោក និងបរិស្ថាន ដើម្បីកាត់បន្ថយនិងឈានទៅដល់លុបបំបាត់ការនាំចូលក៏ដូចជាដើម្បីធានានូវសុខុមាលភាព និងដំណើរការនៃសេដ្ឋកិច្ចលើវិស័យសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…
-

មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB ប្រកាសជោគជ័យក្នុងការភ្ញាស់ពងខ្សឹបដ៏កម្រ
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសជោគជ័យក្នុងការភ្ញាស់ពងសត្វខ្សឹបចំនួន ៣ កាលពីឆ្នាំ២០២៥។ ស៊ុតទាំង ៣គ្រាប់នេះត្រូវបានសង្គ្រោះចេញពីសំបុកផ្សេងៗគ្នា នៅក្នុងតំបន់ការពារដែនជម្រករបស់ខ្សឹប ខាងជើងបឹងទន្លេសាប។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានបញ្ជាក់ថា ទោះបីស៊ុតទាំងនោះត្រូវបានពងនៅក្នុងតំបន់ការពារធម្មជាតិក៏ដោយ…
-

កិច្ចសហប្រតិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC)
កិច្ចសហប្រតិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) នាពេលនេះ ជាកិច្ចសហប្រតិបត្តិការគម្រូមួយ ដែលបង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល។ ពីនេះទៅមុខ…
-

សហគមន៍នេសាទនៅកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ
សហគមន៍នេសាទចំនួន៥ នៅតំបន់ឆ្នេរខេត្តកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រួមជាមួយរដ្ឋបាលជលផល…
-

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ភូមិក្របីរៀល ភូមិប៉ាតត ភូមិកកោះ ភូមិអន្លង់វិល ភូមិកំពង់ម្កាក់ ភូមិត្រពាំងត្រាវ ភូមិដូនរាជ្យ ភូមិតាទរ…
-

រាជរដ្ឋាភិបាល សម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី នៅខេត្តស្វាយរៀង
រាជរដ្ឋាភិបាល សម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី នៅខេត្តស្វាយរៀង ដែលមានសមត្ថភាពផលិតទឹកស្អាត ៦ ៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រនេះជួយពង្រីកការផ្គត់ផ្គង់ទឹកស្អាតឱ្យគ្របដណ្តប់ក្នុងក្រុងស្វាយរៀងពី ៣២% ទៅ ៥៨%។…
-

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ ក្រុមការងាររៀបចំទិន្នន័យសក្តានុពល
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ ក្រុមការងាររៀបចំទិន្នន័យសក្តានុពល សម្រាប់កសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។
-

គម្រោងស្ដារប្រឡាយបុរាណ របស់អាជ្ញាធរជាតិអប្សរាក្នុងឃុំដូនកែវ បានផ្ដល់ប្រយោជន៍សំខាន់លើការ អភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងរក្សាទឹកទុកស្រោចស្រពដំណាំរបស់ពលរដ្ឋ
រយៈពេល២ឆ្នាំមកនេះ គម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា…
-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់និងអាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់និងអាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៧ កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ…
-

គណៈកម្មាការសុរិយោដីថ្នាក់ជាតិបានជួបប្រជុំពិភាក្សាលើគោលការណ៍រួមទៅលើកម្រិតបច្ចេកទេសសុរិយោដី
គណៈកម្មាការសុរិយោដីថ្នាក់ជាតិបានជួបប្រជុំពិភាក្សាលើគោលការណ៍រួមទៅលើកម្រិតបច្ចេកទេសសុរិយោដី ហើយកិច្ចប្រជុំបានសុំយោបល់ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីដំណើរការការងារទៅមុខដោយរលូននិងមានការឯកភាពគ្នា។
-

ក្រសួងដែនដី និងសមាគម PALEA រៀបចំសិក្ខាលើកកម្ពស់ការយល់ដឹងពីបទបញ្ញតិ និងបទដ្ឋានបច្ចេកទេសជណ្ដើរយន្ត
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយសមាគមជណ្ដើរយន្ត PALEA រៀបចំសិក្ខាមួយស្តីពីការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបច្ចេកទេសជណ្ដើរយន្ត តាមរយៈការពង្រឹងការអនុវត្ត និងសុខដុមនីយកម្មនៃបទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស កាលពីថ្ងៃទី១៨ ខែមីនា…
-

ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២,៤២៥ប័ណ្ណ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២,៤២៥ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ…
-

ក្រុងកំពតត្រៀមបង្អួតសម្រស់ថ្មីជាមួយរូបសំណាកបាតដៃកម្ពស់ ១២ម៉ែត្រ និងវិថីអាហារ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារក្នុងក្រុងកំពត ដើម្បីជំរុញឱ្យការសាងសង់រួចរាល់តាមផែនការដែលបានកំណត់។ រូបសំណាកបាតដៃដែលមានកម្ពស់…
-

ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៅកំពង់ឆ្នាំង
ក្នុងឱកាសចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៃគម្រោង LASED III នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ…
-

សម្ដេច ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារ
ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦…
-

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត…
-

សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឲ្យជើងហោះហើរសរុបជាង ១៩ ០០០ ជើងត្រូវបានលុបចោលតាមបណ្តាអាកាសយានដ្ឋាន
សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឲ្យជើងហោះហើរសរុបជាង ១៩ ០០០ ជើងត្រូវបានលុបចោលតាមបណ្តាអាកាសយានដ្ឋាននៅឈូងសមុទ្រធំៗទាំង៧ រួមមាន ៖ ឌូបៃ (DXB) ដូហា (DOH) អាប៊ូ…
-

ក្រសួងរៀបចំដែនដី និងគណៈសា្ថបត្យករកម្ពុជា បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងពីការកសាងទីក្រុងបៃតងប្រកបដោយនិរន្តភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈសា្ថបត្យករកម្ពុជា បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងពីការកសាងទីក្រុងបៃតងប្រកបដោយនិរន្តភាព ដោយសិក្ខាសាលាបានលើកពីលក្ខខណ្ឌសេដ្ឋកិច្ច សង្គម វប្បធម៌ លក្ខខណ្ឌចាំបាច់ក្នុងការប្រែក្លាយទីក្រុងឱ្យមានភាពបៃតងប្រកបដោយនិរន្តភាព។ សិក្ខាសាលាស្ដីពី ឆ្ពោះទៅរកនិរន្ដរភាពទីក្រុង៖…
-

ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់ពីនិន្នាការនៃការផ្លាស់ប្តូរទិសដៅវិនិយោគមកកាន់តំបន់អាស៊ានរបស់យើង
ខណៈពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅទូទាំងពិភពលោកបានធ្លាក់ចុះប្រហែល ១១% រំហូរវិនិយោគចូលមកតំបន់អាស៊ានវិញបានកើនឡើង ៨,៥% ដល់ប្រមាណ ២២៦ ពាន់លានដុល្លារអាមេរិក។ អាស៊ានកំពុងរីកចម្រើនក្លាយជាមជ្ឈមណ្ឌលសំខាន់សម្រាប់ឧស្សាហកម្មសឺមីកុងឌុចទ័រ (Semiconductors),…
-

អគ្គលេខាធិការ OIF ចុះសួរសុខទុក្ខជនភៀសសឹកនៅសៀមរាប
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី អមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន…
-

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានធ្វើការកំណត់ទីតាំង ដែលគ្រោងរៀបចំផែនការស្ដារយកអាចម៍ដី ស្តារប្រឡាយ ព្រែក និងស្រះ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានធ្វើការកំណត់ទីតាំង ដែលគ្រោងរៀបចំផែនការស្ដារយកអាចម៍ដី ស្តារប្រឡាយ ព្រែក និងស្រះ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់។
-

វត្ថុបុរាណខ្មែរ ៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងថា វត្ថុបុរាណខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រួសារលោក…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅអាម៉េរិក និងទស្សនកិច្ចនៅអឺរ៉ុប
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ…
-

សម្តេចតេជោជំរុញកម្ពុជា-បារាំងបន្តពង្រឹងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគបន្ថែមទៀត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឲ្យភាគីកម្ពុជា និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ។ ឯកឧត្តម ជា…
-

ឈរលើមាគ៌ាសន្តិភាព រដ្ឋសភាកម្ពុជានិងបារំាងពង្រឹងកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅ សកម្មបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា…
-

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ
ក្នុងរយៈពេលថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់សាសនាឥស្លាមផង។
-

ក្រសួងការបរទេស រៀបចំបទបង្ហាញជូនដល់បណ្តាអង្គទូតបរទេស ស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត…
-

ក្រសួងរៀបចំដែនដី បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។
-

ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ
ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ គឺរៀបចំជីវិតជូនពុកម៉ែបងប្អូនសម្បទានិកទាំងអស់ ដើម្បីបងប្អូនមានលំនៅឋានសមរម្យហើយទន្ទឹមនឹងគ្នានេះអាចប្រែក្លាយជីវភាពឱ្យមានភាពប្រសើរឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ…
-

កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងសម្រេចលើសំណើសុំលិខិតអនុញ្ញាតសាងសង់អគារធនាគារវិង
ផ្តើមចេញពីថ្ងៃនេះ អ្នកពាក់ព័ន្ធទាំងអស់បានសម្របសម្រួលឯកភាពគ្នាលើគោលគំនិតតែមួយ ដើម្បីរៀបចំអនុម័តលើអគារមួយ ដែលជាឧត្ដមប្រយោជន៍របស់ក្រុងសៀមរាប សំដៅធានានូវសោភណភាព គុណភាព និងសុវត្ថិភាពសំណង់ រួមផ្សំនឹងប្រណិតភាពនៃស្ថាបត្យកម្មខ្មែរ ដែលទាក់ទងនឹងក្រុងសៀមរាបដែលជាទីក្រុងបេតិកភណ្ឌពិភពលលោក។ កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងសម្រេចលើសំណើសុំលិខិតអនុញ្ញាតសាងសង់អគារធនាគារវិង ស្ថិតនៅភូមិមណ្ឌល២…
-

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី កោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់និងពិភពលោក
ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ…
-

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋតួកគីយ៉េ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋតួកគីយ៉េ ដើម្បីផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ចាប់ពីថ្ងៃទី៩…
-

កិច្ចប្រជុំការងារសុរិយោដីក្នុងភូមិសាស្រ្ដខេត្តកោះកុង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដី គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង និងអាជ្ញាធរខេត្ត បានប្រជុំបូកសរុបការងារដីធ្លីនៅខេត្តកោះកុង។ សូមគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីបានបញ្ចប់ការវាស់វែងក្បាលដី…
-

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុន Infinity Sport ផ្តោតលើការលើកកម្ពស់វិស័យកីឡាតាមរយៈសារព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក S.T Arasu នាយកក្រុមហ៊ុន Infinity Sport…
-

✈️🇰🇭 ជំពូកថ្មីនៃមោទនភាពជាតិ !
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានសម្រេចកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយក្រុមហ៊ុន Boeing ក្នុងព្រឹត្តិការណ៍ Singapore Airshow ដោយបញ្ជាទិញយន្តហោះទំនើបប្រភេទ Boeing 737-8 (737 MAX)…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅវិមានសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា…
-

ឯកឧត្តម ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ
ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន…
-

ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពកសិកម្មដីតំបន់៣បឹងទន្លេសាប
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រតំបន់៣ ការអាស្រ័យផល និងបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំពោធិ៍…
-

កម្ពុជា-សិង្ហបុរី បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នាថ្ងៃទី២៩ ខែមករា…
-

លោកជំទាវ សេង សុមេត្តា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារកែសម្រួលរចនាសម្ព័ន្ធកម្មវិធី និងអង្គភាពថវិកា
លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុរបស់ក្រសួង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារកែសម្រួលរចនាសម្ព័ន្ធកម្មវិធី និងអង្គភាពថវិកា សម្រាប់ការអនុវត្តផែនការថវិកាពេញលេញ។ ហើយកិច្ចប្រជុំនេះ…
-

អាជ្ញាធរមីនកម្ពុជា៖ NPA ជាមួយកម្ពុជា ជាដៃគូ ឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន…
-

៥ ចំណុច ដើម្បីបង្កើនសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំ
៥ ចំណុច ដើម្បីបង្កើនសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ
-

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជនតាមមូលដ្ឋាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជនតាមមូលដ្ឋាន និងពិនិត្យស្រះទឹកសហគមន៍ទន្លេនាម ផ្ទះសំណាញ់ ផ្សារបោះដុំបន្លែ កសិដ្ឋានចិញ្ចឹមមាន់ជាសហគមន៍ និងក្រុមសហគមន៍ដាំស្ពៃក្រញាញ់ ដែលស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្រុមការងារមើលឃើញថាភាពជាគំរូរបស់កសិករ និងសហគ្រិនភាពរបស់សហគមន៍មូលដ្ឋាន…
-

កម្ពុជា-កាណាដា ពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Christian…
-

ការអញ្ជើញចុះពិនិត្យសមិទ្ធិផលនៅសហគមន៍ជនជាតិភាគតិច
ការអញ្ជើញចុះពិនិត្យសមិទ្ធិផលនៅសហគមន៍ជនជាតិភាគតិច មានដូចជា៖ សាលារៀន អណ្ដូងទឹក ផ្លូវបេតុង ផ្លូវក្រួសក្រហម និងប៉ុស្ដិ៍សុខភាព ក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣…
-

ក្រសួងរៀបចំដែនដី បានបង្ហាញពីភាពរីករាយ សាទរជាមួយសមិទ្ធផលដែលសម្រេចបានពាក់ព័ន្ធនឹងយុទ្ធនាការវាស់វែង និងចុះបញ្ជីក្បាលដី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីភាពរីករាយ សាទរជាមួយសមិទ្ធផលដែលសម្រេចបានពាក់ព័ន្ធនឹងយុទ្ធនាការវាស់វែង និងចុះបញ្ជីក្បាលដីនៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ក្រសួងរៀបចំដែនដី ក៏បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ…
-

សម្តេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
សម្តេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាអំពីបរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការពង្រឹងឧស្សាហកម្មប្រតិគមន៍
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោកស្រី Towfiqua…
-

ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យសក្តានុពលសហគមន៍នេសាទកោះគ្រឹស្នា-លក តំបន់ទំនប់ទឹក “ភ្នំដំរី” និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ “ភ្នំកំពង់ត្រាច”
ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យសក្តានុពលសហគមន៍នេសាទកោះគ្រឹស្នា-លក តំបន់ទំនប់ទឹក “ភ្នំដំរី” និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ “ភ្នំកំពង់ត្រាច” ស្ថិតក្នុងស្រុកកំពង់ត្រាច ក្នុងភូមិសាស្ត្រខេត្តកំពត។ ផ្អែកលើសក្តានុពលធម្មជាតិក្រុមការងារបានកំណត់ផែនការមេសម្រាប់ការអភិវឌ្ឍតំបន់ កំណត់អាទិភាពហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទ្រទ្រង់ទេសចរណ៍…
-

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ វិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុនេះធ្វើឡើងតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
-

កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដស្វែងរកអ្នកដែលពាក់ព័ន្ធដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ…
-

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ សម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០% ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥
ប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ ប្រភពដដែល បានបន្តថា គម្រោងនេះ ចេញលទ្ធផលដោយអន្លើរៗ…
-

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញផែនការទ្រង់ទ្រាយធំ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)…
-

ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា ដើម្បីតម្រង់ទិស និងដាក់ចេញនូវគម្រោងគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ កម្មវិធីចិញ្ចឹមជីវិត ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ ការកែច្នៃផលិតផលជលផលនិងទីផ្សារ សេវាកម្មទេសចរណ៍…
-

ក្រសួងរៀបចំដែនដី បានបន្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋដែលបានទិញដីឡូត៍របស់គម្រោងដីឡូត៍ ភូមិមរតក នៅខេត្តស្វាយរៀង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋដែលបានទិញដីឡូត៍របស់គម្រោងដីឡូត៍ ភូមិមរតក នៅខេត្តស្វាយរៀង ចំនួន ២០៧ប័ណ្ណ បន្ថែមទៀត ។ សូមគូសបញ្ជាក់ថា…
-

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បញ្ជាក់ពីផែនការបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Mohammed…
