1.សកម្មភាពវិនិយោគពីបរទេសចូលមកកម្ពុជាចាប់ផ្ដើមមានសញ្ញាជាវិជ្ជមាន។ 2. ឆ្លៀតពេលទំនេរពីកិច្ចការងារផ្ទះ ស្ត្រីម្នាក់បានងាកមកធ្វើនំប៉ាវតាមជំនាញរបស់ខ្លួនលក់ដើម្បីបង្កើនប្រាក់ចំណូល។ 3. តម្លៃមាសបានបន្តឡើងថ្លៃដល់ជាង ២ ៥០០ ដុល្លារក្នុងមួយអោន។ 4. Lockheed ងាកមករកទីផ្សារផលិតផ្កាយរណបខ្នាតតូចវិញ ដើម្បីគាំទ្រទំនោរថ្មីរបស់ក្រសួងការពារជាតិអាមេរិក។ 5. វិបត្តិអចលនទ្រព្យចិននៅមិនទាន់ធូរស្រាល បើទោះបីជាមានផែនការជួយសង្គ្រោះក៏ដោយ។

1.កម្ពុជា ក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតលំដាប់ទី២ លើពិភពលោក។ 2. គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាល។ 3. នំបំពង់ ខេត្តកំពតមានរសជាតិឈ្ងុយឆ្ងាញ់ និងកំពុងមានតម្រូវការទីផ្សារល្អ។ 4. កម្ចីអចលនទ្រព្យកើនឡើងដល់ ៨,១ពាន់លានដុល្លារត្រឹមដំណាច់ឆមាសទី១។ 5. កំណើនសេដ្ឋកិច្ចថៃកើនឡើងលើសពីការព្យាករណ៍ ប៉ុន្តែកំពុងប្រឈមនឹងបញ្ហាមួយចំនួន។

1- ខ្ញីកាន់តែចាស់កាន់តែហឹរ បទចម្រៀង ម៉េង កែវពេជ្ជតា «ពេលណាបងមករកអូន» Remix ជាមួយព្រីន ហក់ឡើង Trending លេខ១​។ 2-មិនធម្មតាពិតមែន Jin BTS ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈទេសចរណ៍សម្រាប់ទីក្រុងសេអ៊ូល។ 3- Rosina Lam ធ្វើអោយហ្វេនៗសប្បាយចិត្ត ក្រោយស្ងាត់ៗ បង្ហាញតម្រុយថតរឿងភាគថ្មីជាមួយតួឯកប្រុសចិន Chen Xiao។ 4- ហ្វេនៗសប្បាយចិត្ត ក្រោយតារាសម្ដែងល្បីឈ្មោះ Song Joong Ki ត្រៀមបង្ហាញមុខក្នុងរឿងភាគថ្មីជាមួយ Chun Woo Hee។ 5- ក្រោយសម្ដែងរឿងរួមគ្នា គូស្នេហ៍កូរ៉េល្បីៗ ចាប់ដៃគ្នារៀបមង្គលការសាងគ្រួសារ ។

1.គម្រោងវិនិយោគចំនួន៧០០ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មានទំហំទឹកប្រាក់រហូតដល់២៨ពាន់លានដុល្លារ។ 2. ធនាគារ ABA គាំទ្រមន្ទីរពេទ្យកុមារអង្គរ ដើម្បីពង្រឹងសេវាសុខភាពកុមារនៅកម្ពុជាឲ្យកាន់តែប្រសើរ។ 3. ស្វែងយល់ពីបច្ចេកទេសកែប្រែគុណភាពដី ដែលកសិករគួរយល់ដឹង។ 4. ស្វែងយល់ពីប្រទេសផលិតធ្យូងថ្មកំពូលៗទាំង ៥ របស់ពិភពលោក។ 5. ប្រទេសធំៗចំនួន៣ កំពុងសាកល្បងប្រតិកម្មរបស់មហាយក្សចិន តាមរយៈការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់។

1.រយៈពេល ៧ខែ កម្ពុជានាំចេញទំនិញមានទំហំ១៤ពាន់លានដុល្លារ កើនឡើង១៤ភាគរយ។ 2. រយៈពេល៥ឆ្នាំ វិនិយោគិនសិង្ហបុរីបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់៤០០លានដុល្លារ។ 3. គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែតាមសហគមន៍។ 4. ទោះបីតម្លៃទីផ្សារគោថមថយជាពេលកន្លងទៅ ប៉ុន្តែសម្រាប់កសិករវ័យឆ្លាតនៅតែអាចយករួចខ្លួន និងមិនខាតបង់។ 5. ប្រធានាធិបតីវៀតណាមថ្មី ជ្រើសយកចិនជាជាងអាមេរិក ដើម្បីបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង។

1. ១១ខែ ក្រោយការបង្កើតរដ្ឋាភិបាលថ្មី កម្ពុជាទទួលបានទុនវិនិយោគប្រមាណ៦ពាន់លានដុល្លារអាមេរិកពីគម្រោងចំនួន ២៣៧។ 2. កសិផលខ្មែរចំនួន៤មុខនឹងត្រូវយកទៅប្រកួតប្រជែងច្នៃជាមុខម្ហូបថ្មី ដាក់បញ្ចូលជាមុខម្ហូបជាតិ។ 3. យុវសិស្សមួយក្រុមបង្កើតគម្រោងឡជីវឧស្ម័នខ្នាតតូច សំដៅរួមចំណែកកាត់បន្ថយសំណល់ផ្ទះបាយ។ 4. ផ្លូវរថភ្លើងល្បឿនលឿន Whoosh របស់ឥណ្ឌូណេស៊ី អាចជួយសន្សំសំចៃរដ្ឋាភិបាលរាប់លានដុល្លារពីការចំណាយលើប្រេងឥន្ធនៈ។ 5. តម្លៃប្រេងសកលបន្តឡើងថ្លៃដល់ជាង ៨០ ដុល្លារក្នុងមួយបារ៉ែល។

1.កម្ពុជារកបានចំណូលជាង ២៨០លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤។ 2. បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើងជិត១៥ភាគរយក្នុងរយៈពេល៧ខែ។ 3. ធនាគារកណ្តាលតាមបណ្តាប្រទេសនានា នាំគ្នាងាកមកទិញមាសសម្រាប់ជាទុនបម្រុងជាតិ។ 4. សហរដ្ឋអាមេរិកបន្តតំណែងជាអ្នកផលិត និងលក់អាវុធធំជាងគេ ឬជិតពាក់កណ្តាលនៃទីផ្សារសកលលោក។ 5. នាយករដ្ឋមន្ត្រីថៃទទួលកំហុស និងព្រមដើរចេញពីតំណែងក្រោយការសម្រេចរបស់តុលាការកំពូល។

1.អ្នកជំនាញ ៖ ការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ CDC ជាមួយអន្តរក្រសួង នឹងធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ។ 2. ខេត្តកែប នឹងមានឆ្នេរថ្មីប្រវែងជិត ៣គីឡូម៉ែត្រ ជួយជំរុញសក្ដានុពលក្នុងតំបន់កាន់តែទាក់ទាញ។ 3. វេទិកាផ្គូផ្គងអ្នកទិញ-អ្នកលក់ នឹងធ្វើឡើងមុនបុណ្យភ្ជុំបិណ្ឌដើម្បីបំផុសចលនាទិញផលិតផលខ្មែរ។ 4. វិស័យអាហាររបស់អាម៉េរិក បានឈានជើងចូល និងពង្រីកទីផ្សារនៅកម្ពុជា។ 5. អវកាសយានិក NASA ចំនួន២នាក់ជាប់គាំងលើទីអវកាសជាង២ខែ ដោយសារបញ្ហាបច្ចេកទេសយានអវកាសរបស់ Boeing។

1.រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយសំខាន់ៗ ផ្ដោតលើការគ្រប់គ្រងដីធ្លី និងសំណង់ 2. ក្រសួងចំនួន ២ ប្រកាសដាក់ដំណើរការ QR Code ស្តង់ដាសម្រាប់ផ្ទៀងផ្ទាត់ឯកសារចុះបញ្ជីពាណិជ្ជកម្ម។ 3. តាមរយៈអនុស្សរណៈរវាងក្រសួងការងារ និងធនាគារចំនួន ៨ ពលករនឹងអាចទទួលកម្ចីរហូតដល់ ៥ ០០០ដុល្លារអាមេរិកដោយមិនត្រូវការទ្រព្យធានា។ 4. ចិនស្នើសុំសាជាថ្មីលើគម្រោងសាងសង់ Super Embassy ទំហំជាង៦គីឡូម៉ែត្រការ៉េកណ្តាលទីក្រុងឡុង។ 5. សេដ្ឋកិច្ចឥណ្ឌូនេស៊ីមានកំណើនយឺត ដោយមានអត្រាត្រឹម ៥,០៥ ភាគរយនៅក្នុងត្រីមាសទីពីរ។ (អត្ថបទៈ កញ្ញា យឿន ពុធធីតា | Eco)

1.ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើង ១៥ ភាគរយ។ 2. ត្រឹមតែ ១ខែប៉ុណ្ណោះ វិនិយោគិនចិនបោះទុន ២៧០លានដុល្លារអាមេរិក វិនិយោគនៅកម្ពុជា។ 3. ក្រុមហ៊ុនដ៏ធំ និងល្បីឈ្មោះមួយរបស់ចិន មានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា។ 4. សិប្បកម្មខ្នាតតូចក្នុងស្រុក កំពុងកែច្នៃផ្លែល្ពៅទៅជានំស្រួយដាក់លក់នៅលើទីផ្សារ ជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។ 5. ងាយៗ ការផលិតថ្នាំពុលធម្មជាតិពីផេះចង្ក្រាន មានប្រសិទ្ធភាពខ្ពស់ទៅលើការកម្ចាត់សត្វល្អិត។

1.មន្ត្រីកសិកម្មបង្ហាញពីឆន្ទៈជួយផ្សព្វផ្សាយចំណេះដឹងកសិកម្មដល់ប្រជាកសិករក្នុងតំបន់។ 2. រដ្ឋបាលជលផល និងអង្គការ UNIDO ជំរុញភាគីពាក់ព័ន្ធប្រកាន់ខ្ជាប់ស្តង់ដារសុវត្ថិភាពចំណីអាហារ។ 3. ពិព័រណ៍វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច នឹងអាចទាក់ទាញកំណើនទេសចរ។ 4. ឆមាសទី១ ឆ្នាំ២០២៤ ប្រតិបត្តិការជាប្រាក់រៀល និងដុល្លារអាមេរិកតាមប្រព័ន្ធបាគងមានទំហំជាង ៦៤ ទ្រីលានរៀល និង៣៨ ប៊ីលានដុល្លារ។ 5. ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ទៅប្រទេសវៀតណាម តាមរយៈកម្មវិធីទូរស័ព្ទដៃ។

1.កម្ពុជាមានតួនាទីសំខាន់ក្នុងវិស័យសន្តិសុខស្បៀងពិភពលោក តាមរយៈការផលិតស្រូវជាង១២លានតោនក្នុង១ឆ្នាំ។ 2. តំបន់តាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែមានសក្ដានុពល និងទាក់ទាញវិនិយោគិនបរទេស។ 3. ការរួមគ្នាដាំកូនឈើ ជាសកម្មភាពដ៏សំខាន់សំដៅគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ 4. ក្រុមហ៊ុនខ្មែរក្នុងស្រុក ផលិត និងនាំចេញម្ហូបអាហារខ្មែរទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង។ 5. ភាពចលាចល នៅបង់ក្លាដេសបន្តផ្ទុះឡើងកាន់តែខ្លាំង ដោយសារតែមានវិបត្តិជាច្រើនកើតក្នុងពេលដំណាលគ្នា។

1. ក្រសួងកសិកម្មផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ដល់ សិប្បកម្មនៅខេត្តសៀមរាប។ 2. គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចេញពីភ្នំពេញចំនួន ៤ខ្សែ មានទឹកប្រាក់រហូតដល់ជាង៦០០០លានដុល្លារអាមេរិក។ 3. អង្គការផលិតភាពអាស៊ី និងមជ្ឈមណ្ឌលផលិតភាពជាតិ បណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងរដ្ឋាភិបាលឌីជីថល។ 4. ត្រឹមអាជីវកម្មលក់ការ៉េមតាមរទេះ ក៏អាចពង្រីកខ្លួនផ្តល់សេវាកម្មក្នុងវិធីផ្សេងៗ និងរកបានចំណូលខ្ទង់ពាន់ដុល្លារ។ 5. ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ លោក Buffett លក់ភាគហ៊ុន Apple ជិតពាក់កណ្តាល។

១ ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥ ។ ២ រដ្ឋមន្រ្តីក្រសួងការងារលើកទឹកចិត្តដល់កម្មករនិយោជិតឆ្លៀតរៀនជំនាញបន្ថែម ដើម្បីឱ្យមានផលិតភាព និងប្រសិទ្ធភាពជាងមុន។ ៣ ប្រយោគល្អៗជាកាតាលីករជំរុញថាមពលវិជ្ជមាន។ ៤ ៦ចំណុចបង្ហាញថាអ្នកជាមនុស្សមានផ្នត់គំនិតល្អ តាមរយៈរបៀបគិតចំពោះអ្នកដទៃ។ ៥ ឥណ្ឌូនេស៊ីនឹងបង្កើតការចុះបញ្ជីអត្តឃាតថ្នាក់ជាតិ ខណៈអ្នកធ្វើអត្តឃាតដែលមិនបានរាយការណ៍មាន ៨៦០ភាគរយ។

1. សម្ដេចធិបតី ៖ ព្រែកជីក ហ្វូណន ជាគម្រោងដែលបង្ហាញពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា។ 2. សហគ្រិនគ្រប់រូបគួរតែត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការបន្ស៊ីខ្លួនចូលក្នុងរបត់ថ្មីនៃសង្គម តាមរយៈនវានុវត្តន៍ថ្មី និងបរិវត្តកម្មឌីជីថល។ 3. ភូមិចំនួន៣០ក្នុងខេត្តចំនួន៣របស់កម្ពុជា ទទួលបានជំនួយ១០លានដុល្លារពីកូរ៉េសម្រាប់គម្រោងអភិវឌ្ឍន៍។ 4. ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានដាក់សម្ពោធផលិតផលថ្មី FWD សាទរជីវិត។ 5. ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់ជាលើកទី២ ក្នុងរយៈពេល ១៧ ឆ្នាំ។

1. ស្តង់ដារ និងគុណភាព ជាធាតុដ៏សំខាន់ ដើម្បីឈានទៅពង្រីកលទ្ធភាពចូលក្នុងទីផ្សារ។ 2. កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ចាប់ផ្ដើមហុចផលជាបន្តបន្ទាប់ហើយ។ 3. តម្លៃមាសសកលបានបន្តឡើងថ្លៃលើសពី ២ ៤០០ ដុល្លារក្នុងមួយអោន។ 4. បច្ចុប្បន្នភាព ៖ តម្លៃប្រេងបានធ្លាក់ចុះជាង ២ ភាគរយ មកនៅក្រោម ៨០ ដុល្លារក្នុង១បារ៉ែល។ 5. BYD សម្លឹងឃើញទីផ្សារផ្តល់សេវាដឹកជញ្ជូននៅកាណាដា ទោះដឹងថារដ្ឋាភិបាលនឹងរឹតបន្តឹងច្បាប់រថយន្តរបស់ចិនក៏ដោយ។

1.រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ១,៣៥ ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ 2. ក្រុមហ៊ុនលំដាប់អន្តរជាតិមួយមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី២៧០ហិកតា។ 3. សមាគមស្វាយចន្ទីកម្ពុជា ចង់កាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ហើយជំរុញការកែច្នៃក្នុងស្រុក។ 4. អ្នកជំនាញ ៖ ប្រើប្រាស់សេវាបង់រំលោះជាមួយក្រុមហ៊ុនស្របច្បាប់ ទើបមានកិច្ចការពារត្រឹមត្រូវ។ 5. ស្រាលម៉ើ ជាផលិតផលក្នុងស្រុក កំពុងវាយលុកទីផ្សារ ជាពិសេសតាមបណ្ដាផ្សារទំនើបធំៗ។

1.កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ លើកស្ទួយវិស័យកសិកម្ម និងផលិតផលខ្មែរ។ 2. ហុងកុងគ្រោងបង្កើតការិយាល័យប្រឹក្សាពាណិជ្ជកម្មនៅភ្នំពេញ ខណៈគម្រោងវិនិយោគធំៗរបស់ហុងកុងក៏កំពុងដំណើរការនៅកម្ពុជា។ 3. ខេត្តព្រះសីហនុទទួលបានសំណើសុំលើកទឹកចិត្តវិនិយោគចំនួន៩៧គម្រោងតាមរយៈកម្មវិធីពិសេសរបស់រដ្ឋាភិបាល។ 4. ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការផលិតអម៉ូនធម្មជាតិបាញ់លើដំណាំ ចំណាយតិច និងឱ្យផលច្រើន។ 5. បណ្តាក្រុមហ៊ុនយក្សបែបអាហារ Fast Food ប្រើយុទ្ធសាស្ត្រទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក។

1- ស៊ីន យូប៊ីន ក្តោបបានតំណែងអ្នកតំណាងក្រុមហ៊ុនធំៗ រហូតទទួលបានរហស្សនាម «Queen of BA»ពីហ្វេនៗ។ 2-ស្រីស្អាត Kim YeJi អត្ដពលិកផ្នែកបាញ់កាំភ្លើងកូរ៉េខាងត្បូង ជះរាងសង្ហារអត់ទាស់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ។ 3- Marvel ចាយប្រាក់ច្រើនលានដុល្លារ ទាក់ទាញ Robert Downey Jr. មកសម្ដែងភាពយន្ត Avengers វិញ ។ 4- WooYoung មិនបន្ដអាជីពជាតារាសម្ដែងទោះជោគជ័យខ្លាំងក្នុងរឿង Dream High ដោយសារហេតុផលនេះ។ 5- គូដណ្ដឹង Hani បែរមានរឿងអាស្រូវត្រូវគេចោទជាគ្រូពេទ្យគ្មានវិជ្ជាជីវៈ ខណៈពិធីមង្គលជិតចូលមកដល់។

1.រដ្ឋបានបោះផ្សាយលក់មូលបត្រជាង ៦០ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២៤។ 2. ក្រុមហ៊ុនចិនសម្លឹងឃើញឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងផ្ទុកទំនិញនៅកម្ពុជា។ 3. មកដឹងពីបច្ចេកទេសដាំពោតផ្អែមលើដីស្រែបានផលជិត ១០តោនក្នុងមួយហិកតា។ 4. ទីផ្សារបន្ទះឈីបកាន់តែរីកធំ ការប្រកួតប្រជែងកាន់តែខ្លាំង ខណៈក្រុមហ៊ុនបច្ចេកធំៗតម្លៃរាប់ពាន់លានដុល្លារកំពុងស្វែងរកដៃគូអភិវឌ្ឍ និងវិនិយោគ។ 5. ធនាគារកណ្តាលរុស្ស៊ីដំឡើងអត្រាការប្រាក់ដល់ ១៨ ភាគរយ ដោយសារការកើនឡើងសម្ពាធពីអតិ ផរណា។

1.សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា មានកំណើនក្នុងអត្រា ៦% សម្រាប់ឆ្នាំ២០២៤។ 2. ក្រសួងរៀបចំដែនដី បាននឹងកំពុងសម្របសម្រួល និងផ្សះផ្សារវិវាទរវាងអតិថិជន និងបុរីធំៗ។ 3. នាយកគ្រប់គ្រងថ្មីរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានគម្រោង ១,៧ ប៊ីលានដុល្លារអាមេរិកនៅក្នុងដៃ។ 4. សាប៊ូស្ពៃ ផលិតផលថ្មីកំពុងមានតម្រូវការទីផ្សារ និងបានជួយដល់ជីវភាពប្រជាកសិករក្នុងស្រុក។ 5. បណ្តាក្រុមហ៊ុននៅចក្រភពអង់គ្លេសប្រកាសក្ស័យធនកាន់តែច្រើន ខណៈអត្រាការប្រាក់មិនរំពឹងចុះមកវិញនៅឡើយ។

1. និយ័តករធានារ៉ាប់រងដាក់ទិសដៅរួមចំណែកក្នុងសេដ្ឋកិច្ចកាន់តែខ្លាំង ផ្ដើមពីការសាងទំនុកចិត្តសាធារណជន 2. យល់ដឹងពីចំណុចសំខាន់ៗនៃជំងឺអុចត្នោត ដែលបំផ្លាញទៅលើដំណាំស្រូវ និងការទប់ស្កាត់។ 3. ស្រា ចម្រាញ់ចេញពីផ្លែស្វាយចន្ទី ឬស្វាយក្រយ៉ូវ កំពុងមានការចាប់អារម្មណ៍ និងមានតម្រូវការគួរសម ។ 4. ឧស្សាហកម្មផលិតរថយន្តថៃបន្តជួបបញ្ហាធំមួយទៀត ក្រៅពីបញ្ហារថយន្តចិនកំពុងចាក់ចូលទីផ្សារ ។ 5. តម្លៃប្រេងឡើងថ្លៃជិត ១ ភាគរយ បន្ទាប់ពី GDP របស់សហរដ្ឋអាម៉េរិកកើនឡើងនៅត្រីមាសទី ២។

1.រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការស្ដារវិស័យសំណង់ និងអចលនទ្រព្យ។ 2. រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក។ 3. ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន។ 4. ការិយាល័យជួល ទំហំជិត២០ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត រំពឹងចាក់បញ្ចូលក្នុងទីផ្សារក្នុងឆ្នាំ២០២៤នេះ។ 5. F-16ថ្មី ចំនួន២គ្រឿង នៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាគីលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ។

1.រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ។ 2. យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍។ 3. ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើការផលិត និងជំរុញការនាំចេញ។ 4. ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់។ 5. ប្រធានាធិបតីហ្វីលីពីន បញ្ជាឱ្យបិទបណ្តាញកាស៊ីណូអនឡាញ ក្រោយពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។

1.សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា។ 2. ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា។ 3. អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម។ 4. ស្រាក្រហមរូបមន្តថ្មី ច្នៃចេញពីកសិផលកម្រក្នុងស្រុក កំពុងមានការចាប់អារម្មណ៍នៅលើទីផ្សារ។ 5. យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេស ដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច។

1.ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញកៅស៊ូស្ងួតមានតម្លៃ ២១៣.៣លានដុល្លារ កើនឡើង ៨.៦%។ 2. ក្រុមហ៊ុនធំមួយរបស់ចិន នាំចូលរថយន្តអគ្គិសនីទំនើប និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញនៅកម្ពុជា។ 3. យល់ដឹងពីភាពខុសគ្នារវាង “ធនាគារដីធ្លី” និងការទិញដីទុកលក់យកចំណេញ។ 4. វិស័យធានារ៉ាប់រង ជាសូចនាករក្នុងការវាស់វែងភាពរីកចម្រើនរបស់ប្រទេសមួយ។ 5. Boeing ដោះស្រាយវិបត្តិសុវត្ថិភាពម៉ូដែល 737 MAX តាមរយៈការរៀបចំសង្វាក់ផលិតកម្មឡើងវិញនៅរោងចក្រ។

1. ៦ខែ ដើមឆ្នាំ២០២៤ ចិនឈរលើលំដាប់ទី២ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ។ 2. ផ្អកដំឡូងឈើ ជាចំណីដ៏ល្អសម្រាប់ការចិញ្ចឹមជ្រូក មាន់ និងទា។ 3. អ្នកជំនាញណែនាំដល់កសិករឱ្យចេះប្រើឱកាសដាំដំណាំតាមរដូវកាល និងក្នុងបរិបទមានបម្រែបម្រួលអាកាសធាតុ។ (អត្ថបទៈ លោក កែ ផុស | Eco) 4. របកគំហើញថ្មីគួរឲ្យភ្ញាក់ផ្អើល ៖ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសអាចពន្យាការវិវត្តវ័យរបស់មនុស្ស។ 5. តម្លៃប្រេងសកលធ្លាក់ចុះបន្តិច ខណៈដែលការនាំចូលប្រេងរបស់ចិនកើនឡើងយឺតជាងការរំពឹងទុក។

1.សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យធនាគារជាតិនៃកម្ពុជាជួយសម្រួលដល់ការធ្វើចរាចរណ៍ប្រាក់ដុល្លារ។ 2. ស្វែងយល់ពីប្រភេទសេវាប្រាក់បញ្ញើចម្បងៗចំនួន ៣ ដែលកំពុងដំណើរការនៅកម្ពុជា។ 3. គម្រោងខុនដូចំនួន៤ រំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤នេះ ដោយមានជិត២៥០០យូនីតបន្ថែម។ 4. ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន។ 5. តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់ជិតដល់ ២ ៥០០ ដុល្លារក្នុងមួយអោន។

1.រាជរដ្ឋាភិបាលចេញប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ 2. កំពង់ស្ពឺ និងស្វាយរៀង ជាខេត្តទទួលបានគម្រោងវិនិយោគច្រើនជាងគេក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤។ 3. ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង។ 4. សិក្សា ៧ ជំហាន ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព។ 5. អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន។

1. ក្រុមហ៊ុន BYD Asia Pacific ចង់ដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ២ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ 2.ការរួមគ្នាបង្កើតជាសហគមន៍កសិកម្មបែបទំនើប ដើម្បីពង្រីកទីផ្សារ និងបង្កើនតម្លៃ។ 3. ការកើនឡើងនៃគម្រោងបង្កើតរោងចក្រ សហគ្រាស ជំរុញចលនាទិញ-លក់ដីធ្លីនៅតាមតំបន់សក្ដានុពល។ 4. ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកែច្នៃរួច មានឱកាសចូលកាន់ផ្សារទំនើប និងបណ្តាម៉ាតនានា។ 5. ស្វែងយល់ប្រទេសទាំង ៥ ដែលផលិត semiconductor ឬ បន្ទះឈីបច្រើនជាងគេលើពិភពលោក។

1.ផ្លូវជាតិលេខ៧១C ប្រវែងជាង ១១៤ គីឡូម៉ែត្រ ភ្ជាប់ខេត្តត្បូងឃ្មុំ-ខេត្តកំពង់ចាម សាងសង់រួចរាល់១០០%។ 2. ក្រុមហ៊ុន SUN WAH សម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា។ 3. ក្រមួនឃ្មុំ ជាទិន្នផលទទួលបានពីទឹក និងសម្បុកឃ្មុំ កំពុងមានទីផ្សារល្អ ផ្តល់គុណប្រយោជន៍ច្រើន។ 4. គម្រោងអភិវឌ្ឍន៍ផ្លូវចំនួន៣ខ្សែរំពឹងបញ្ចប់ការដ្ឋាននៅក្នុងឆ្នាំ២០២៤។ 5. ជប៉ុន គ្រោងវិនិយោគ២៣ពាន់លានដុល្លារសង់ផ្លូវក្រោមដីជាង៥០០គីឡូម៉ែត្រ សម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ។

1.ស្ថាប័នចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម។ 2. គន្លឹះសំខាន់ៗចំនួន ៦ អាចជួយដោះស្រាយបញ្ហាបំណុលលើសលប់។ 3. គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៣ កំពុងដំណើរការមានទឹកប្រាក់ជាង ៥,៣ពាន់លានដុល្លារ។ 4. គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៤ យានយន្តអគ្គិសនីសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ។ 5. ចំណេះដឹងសំខាន់ៗស្ដីពីការដាំដុះខ្ញីឱ្យទទួលបានផលច្រើនដែលកសិករគួរយល់ដឹង។

1. រដ្ឋាភិបាលមានផែនការអភិវឌ្ឍខេត្តព្រះសីហនុទៅជាទីក្រុងធំមួយក្នុងតំបន់អាស៊ាន។ 2. យុទ្ធនាការ «ការទុកដាក់ និងការញែកសំរាម» នឹងជួយឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាតតាមដងវីថី និងទីសាធារណៈ។ 3. ប្ដូរពីដីស្រែទៅដាំត្រកួនទឹក អាចរកចំណូលបានជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។4.ដើមទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋ។ 5. Apple ដណ្តើមតំណែងកំពូលបានមកវិញ ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក។

1. ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ប្រទេសវៀតណាមថយចុះ ខណៈការកែច្នៃគ្រាប់ចន្ទីនៅកម្ពុជាកើនឡើង។ 2. ចិន ជាទីផ្សាធំសម្រាប់ផ្លែមៀនស្រស់កម្ពុជា ខណៈប្រជាជនចិនកំពុងជាប់ចិត្តនឹងឱជារស។ 3. ការប្រើជីត្រី និងជីផ្លែឈើ មានសមត្ថភាពខ្ពស់ក្នុងការបំប៉នដំណាំស្វាយចន្ទី និងទទួលបានផលល្អ។ 4. វិនិយោគិនចាប់ផ្ដើមសម្លឹងរកការវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៥ បន្ទាប់ពីផ្លូវនេះបានដាក់ឱ្យប្រើប្រាស់ជាងកន្លះឆ្នាំ។ 5. ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD អាចនឹងយកឈ្នះលើ Tesla នៅលើទីផ្សាររថយន្ត។

1.៦ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន ជិត ១០០០លានដុល្លារពីការនាំចេញអង្ករ និងស្រូវ។ 2. កម្ពុជាលើកទឹកចិត្តក្រុមហ៊ុនជប៉ុនបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ជំនួសឱ្យការនាំចូលពីប្រទេសក្រៅ។ 3. ធុរជនអូស្រ្តាលី និងនូវែលហ្សេឡង់ មកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។ 4. កសិករសមាជិកស្រូវត្រយង ខេត្ដព្រះវិហារ ផលិតជីកំប៉ុសធម្មជាតិជិត៣០តោនសម្រាប់ដំណាំស្រូវ។ 5. កសិករគំរូ ២ រូបនៅខេត្តបាត់ដំបង អនុវត្តន៍កសិកម្មតាមបែបអេកូឡូស៊ី ទទួលបានផលកម្រៃខ្ពស់និងលើកកម្ពស់សុខុមាលភាពសង្គម។