1.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ 2. មកដឹងពីបច្ចេកទេសដាំក្រូចពោធិ៍សាត់ខុសរដូវ ដែលអាចទទួលបានទិន្នផលខ្ពស់។ 3. តម្លៃមាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាង ២ ៦០០ ដុល្លារក្នុងមួយអោន។ 4. តម្លៃប្រេងបានឡើងថ្លៃវិញបន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ 5. Huawei វ៉ាដាច់ទីផ្សារលក់ស្មាតហ្វូនរបស់ Apple នៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៤៦ខែចុងក្រោយ។

1.រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តដល់វិស័យអចលនទ្រព្យតាមរយៈការលើកលែងពន្ធចំនួន៤ប្រភេទ។ 2. NBC លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ។ 3. បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើងជាង២៦ភាគរយក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។ 4. កសិករគួរយល់ដឹងពីបច្ចេកទេសក្នុងការកាត់បន្ថយការបាត់បង់ស្រូវក្រោយពេលប្រមូលផល។ 5. ប៉ង់តាហ្គោន ផ្តល់កុងត្រាតម្លៃ២៥០លានដុល្លារឲ្យទៅ Anduril ទិញប្រព័ន្ធស្ទាក់ចាប់ដ្រូនរាប់រយគ្រឿង។

1-ជំហ៊ានងាយៗ៤យ៉ាងដើម្បីចាប់ផ្ដើមសន្សំលុយ។ 2-កូនបងកូនកណ្ដាល និងកូនពៅមានចរិកជាអ្នកដឹកនាំខុសគ្នាយ៉ាងណា ? 3-កុំយឺតពេលសញ្ញាទាំង៥បង្ហាញថាអ្នកកំពុងចាស់ជាងអាយុ ។ 4-លក្ខណះសម្បត្តិ៤យ៉ាងដែលអ្នកគួរមានដើម្បីកសាងទ្រព្យសម្បត្តិ ។

1. ខេត្តចំនួន៦ ទាក់ទាញបានគម្រោងវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំទឹកប្រាក់ជិត ៣០០លានដុល្លារ។ 2. នំបញ្ចុកកំប៉ុង ជាអាហារកែច្នៃថ្មី ប្លែក បង្កើតឡើងដោយកូនខ្មែរ និងកំពុងមានតម្រូវការទីផ្សារ។ 3. ចេតនាទុច្ចរិតគេចវ៉េសមិនផ្ទេរប្រាក់ត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ។ 4. ចិន ដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន។ 5. ធនាគារពិភពលោកព្រមានអំពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងឥទ្ធិពលអវិជ្ជមានមកលើតំបន់អាស៊ីខាងកើត។

1. ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥។ 2. កម្ពុជាស្នើ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតសម្លៀកបំពាក់លំដាប់ពិភពលោកមួយមកបណ្ដាក់ទុននៅកម្ពុជា។ 3. សំណល់ស្នែងសត្វដែលគរចោលនៅទីសត្តឃាត ក្លាយជាវត្ថុលម្អ និងសម្ភារៈប្រើប្រាស់ដែលមានតម្លៃ។ 4. ធនាគារកណ្តាលចិន ចេញវិធានការបន្ទាន់ចំនួន ២ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ 5. ចិន ចោទប្រកាន់ក្រុមហ៊ុនមេ Calvin Klein ថាបានធ្វើពហិការលើកប្បាសនៅតំបន់ស៊ីនជាំង។

1.រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករ ខណៈផលស្រូវដើមរដូវមានតម្លៃប្រសើរឡើង។ 2. ការវិនិយោគលើលំនៅឋានក្នុងឆ្នាំ២០២៤ នៅតែមានចំណែកខ្ពស់ក្នុងវិស័យសំណង់ទាំងមូល។ 3. ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំពោតយកស្នៀត ដែលកសិករគួរដឹង។ 4. អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង បានកំពុងជំរុញតម្លៃ Bitcoin ឲ្យកើនឡើងផងដែរ។5. ចិនកំពុងជ្រៀតចូលទីផ្សារលក់យន្តហោះចម្បាំង ខណៈដែលអាមេរិក និងរុស្ស៊ី ហាក់កំពុងភ្លេចខ្លួន។

1.សហគមន៍ស្វាយចន្ទីចំនួន៣ ទិញជី ៣៥០តោនក្នុងពេលតែមួយ ចំណេញលុយជាង១០០លានរៀល។ 2. ផ្សារទំនើបសហគមន៍ មាននិន្នាការកើនឡើងទាំងនៅភ្នំពេញ និងបណ្ដាខេត្ត។ 3. ភ្ញៀវទេសចក្នុងស្រុកមួយចំនួន ផ្តើមងាកមកចាប់អារម្មណ៍នឹងផលិតផលដែលសូនចេញពីសេរ៉ាម៉ិច។ 4. ស្វែងយល់ពីប្រទេសរុករករ៉ែធំបំផុតទាំង ១០ នៅទ្វីបអាហ្វ្រិក។ 5. ទោះបីរងគ្រោះពីខ្យល់ព្យុះ ប៉ុន្តែកំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី៣ បានកើនឡើង ៧,៤ ភាគរយ។

1. ការចាប់យក និងអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិកម្ពុជា។ 2. ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះការបន្លំប្រើសារ SMS ជាអក្សរទៅទូរស័ព្ទដៃ។ 3. សន្ទុះនៃការលក់ផ្ទះរបស់ចិនមានការកើនឡើង បន្ទាប់ពីមានវិធានការលើកទឹកចិត្តជាច្រើន។ 4. BYD ប្រកាសប្រមូលរថយន្តជិត ១០ ម៉ឺនគ្រឿងត្រឡប់មកវិញ ដោយសារមានបញ្ហាបច្ចេកទេសក្នុងពេល ផលិត។ 5. ហុងកុង ត្រៀមបង្កើនកាម៉េរាសុវត្ថិភាពច្រើនពាន់គ្រឿងទៀតដាក់តាមទីសាធារណៈ បើទោះបីរងការរិះគន់ពីពលរដ្ឋក៏ដោយ។

1.កម្ពុជា-ចិន ពិភាក្សាលើវឌ្ឍនភាពនៃការចុះសិក្សាលម្អិតដើម្បីជំរុញគម្រោងព្រែកជីកហ្វូណនតេជោ។ 2. អាកាសយានដ្ឋានអន្តរជាតិចំនួន ២ របស់កម្ពុជា បើកការហោះហើរសាកល្បងជាបន្តបន្ទាប់ និងត្រៀមដាក់ដំណើរការនៅដើមឆ្នាំក្រោយ។ 3. គម្រោងចំនួន១៤៥គម្រោងបានដាក់ពាក្យស្នើសុំលើកទឹកចិត្តពីរដ្ឋាភិបាលដើម្បីវិនិយោគនៅខេត្តព្រះសីហនុ។ 4. យកការរើសអើងជាកម្លាំងចិត្ត បង្កើតអាជីវកម្មលក់សម្ភារច្នៃពីក្រមាដាក់លក់នៅលើទីផ្សារ ហើយអាចជួយដល់ជនពិការមួយចំនួនទៀត។ 5. ឥណ្ឌា នៅតែមានមហិច្ឆតា និងសន្សំចិត្តក្លាយជាមហាអំណាចផលិតលីចូមដដែល។

1-ស្រីៗដែលនៅក្នុងតារានិករទាំង៤នេះគឺជាសុបន្ដិរបស់បុរសៗ ។ 2-គន្លឹះ៦យ៉ាងបង្កើនសមត្ថភាពខួរក្បាល។ 3-បើជួបមនុស្ស៥ប្រភេទនេះសុំកុំយកជាគូអនាគតអោយសោះ។ 4-អាថកំបាំងធំៗក្នុងជីវិតអាពាហ៏ពិពាហ៏អ្នកគួរតែដឹងជាមុន។

1.កម្ពុជា ថៃ និងម៉ាឡេស៊ី ជាប្រទេសនាំមុខគេក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់តាម QR Code នៅក្នុងតំបន់។ 2. ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិក RCEP មានទឹកប្រាក់ជិត ២៣ពាន់លានដុល្លារ។ 3. ក្រុមហ៊ុនសំណង់ធំមួយនៅអាស៊ានបង្ហាញផលិតផលថ្មីដល់អ្នកសាងសង់នៅកម្ពុជា។ 4. ការធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យដោយគ្មានអាជ្ញាបណ្ណ ធ្វើឱ្យអ្នកវិនិយោគ និងពលរដ្ឋជាច្រើនត្រូវរងគ្រោះ។ 5. រដ្ឋមន្ត្រីការបរទេសឥណ្ឌាពន្យល់ពីភាពចាំបាច់នៃទំនាក់ទំនងជាមួយចិននៅក្នុងជោគវាសនាអាស៊ី និងពិភពលោក។

1.រយៈពេល៨ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្មកម្ពុជា-អាស៊ាន មានទឹកប្រាក់ប្រមាណ ១០.៤៩ ពាន់លានដុល្លារអាមេរិក។ 2. គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅចិន។3. ពូជឪឡឹក ច័ន្ទអម្រឹត ជាពូជល្អ អាចផ្ដល់ផលជាង ៤០តោនក្នុងមួយហិកតា។ 4. តម្លៃមាស បានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជិត ២ ៧០០ ដុល្លារក្នុងមួយអោន។ 5. បញ្ហាគ្រោះទឹកជំនន់ កំពុងបង្កការខូចខាតដល់សេដ្ឋកិច្ចថៃក្នុងតម្លៃរាប់ពាន់លានដុល្លារ។

1.រដ្ឋាភិបាលកម្ពុជា និង ចិន នឹងអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា និងអង្ករ។ 2. គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ ចំនួនគណនីកម្ចីអចលនទ្រព្យមានតិចតួច តែទំហំឥណទានមានជាងពាក់កណ្ដាលនៃទំហំសរុប។3. វិវាទដីធ្លីនៅទូទាំងប្រទេសអាចនឹងលែងមានទៀតហើយ ក្រោយយុទ្ធនាការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ទាំងស្រុង។4. រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះក្រុមការងារ ក្នុងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា។ 5. ដែនជម្រកកែវសីមា មានតម្លៃសំខាន់ជាសកល សម្បូរទៅដោយសក្តានុពលធនធានធម្មជាតិ សត្វព្រៃ និងការលក់កាបូន។

1.រាជរដ្ឋាភិបាលជំរុញឱ្យកសិករដាំដំណាំស្រូវពូជជាតិ ដើម្បីទទួលបានតម្លៃខ្ពស់។ 2. ក្រុមហ៊ុនជប៉ុនមួយ ជួយកែប្រែតំបន់សមរភូមិក្ដៅនៅកម្ពុជាទៅជាតំបន់សេដ្ឋកិច្ចពិសេស។3. ក្រុមហ៊ុនអាមេរិកមួយ នឹងទិញអង្ករពីកម្ពុជា ចន្លោះពី ១០០០តោន ដល់ ៥ម៉ឺនតោន ក្នុងរយៈពេល៥ឆ្នាំ។ 4. ខេត្តហឺណាន ប្រទេសចិន បញ្ជាទិញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុង១ឆ្នាំ ចំនួន២០០តោន។ 5. ផ្សិតត្រចៀកកណ្ដុរក្រៀមមានតម្រូវការកាន់តែខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

1. ប្រជាពលរដ្ឋគួរប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)។ 2. ប្រហុកខ្ទិះអនាម័យ អាចក្លាយជាមុខម្ហូបងាយស្រួលសម្រាប់រៀបចំចង្ហាន់ប្រគេនព្រះសង្ឃក្នុងរដូវកាន់បិណ្ឌ។ 3. BYD ទិញយកហ៊ុនទាំងអស់របស់ Mercedes នៅចិន ដើម្បីពង្រឹងទីផ្សារ Denza ដោយខ្លួនឯង។ 4. ទីក្រុងសៀងហៃ ត្រូវបានវាយប្រហារដោយខ្យល់ព្យុះ ២ លើកកាលពីសប្តាហ៍កន្លងទៅនេះ។ 5.តម្លៃប្រេងឡើងថ្លៃជាង ១ ភាគរយ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិកទម្លាក់អត្រាការប្រាក់។

1.កម្ពុជា – សហភាពអឺរ៉ុប រៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១ ដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនអឺរ៉ុប។ 2. THACO AGRI រួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក។ 3. សហគ្រិនស្ត្រីខ្មែរម្នាក់ កែច្នៃកសិផលក្នុងស្រុកទៅជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃដែលមានគុណភាព និងជួយដល់កសិករ។ 4. ប្រទេសជិតខាងកម្ពុជាចំនួន៥ បន្តរងគ្រោះដោយព្យុះ Yagi បង្កឱ្យមានអ្នកស្លាប់ជាង ៦០០នាក់ ខណៈដែលវៀតណាមរងគ្រោះសេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេ។ 5. ឥណ្ឌា បង្ហាញមហិច្ឆតាកាន់តែច្បាស់ក្នុងការបង្កើនថាមពលស្អាតទ្វេដងត្រឹមឆ្នាំ២០៣០ តាមរយៈកញ្ចប់ជំនួយហិរញ្ញវត្ថុសរុបដល់ទៅ ៣៨៦ពាន់លានដុល្លារ។

1.ឆមាសទី១ ឆ្នាំ២០២៤ រដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋជាង ៦០ លានដុល្លារ។ 2. ស្ថាប័នពាក់ព័ន្ធសហការគ្នាជំរុញការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនឱ្យកាន់តែទូលំទូលាយ។ 3. ក្នុងរយៈពេល៨ខែ កម្ពុជាបានចំណូល ៣២៨លានដុល្លារពីការនាំចេញជ័រកៅស៊ូ ចំនួន ២០៩ ៧៣៣តោន។ 4. ជប៉ុន កំពុងជួបបញ្ហាខ្វះខាតស្រូវ-អង្ករ ខណៈដែលតម្លៃកសិផលទាំង២កើនឡើងថ្លៃ។ 5. លីបង់ ចោទប្រកាន់ អ៊ីស្រាអែល លើករណីផ្ទុះម៉ាស៊ីនផ្ញើសារ Pager ដែលបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស។

1.ក្រសួងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា ស្រាក់ដៃគ្នាជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ 2. CVEA ស្នើឱ្យអ្នកប្រកបរបរគ្មានច្បាប់ទម្លាប់ គួរស្វែងរកភាពស្របច្បាប់ ដើម្បីពង្រឹងគុណភាពវិស័យអចលនទ្រព្យ។ 3. កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្គត់ផ្គង់មាន់សាច់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ 4. ស្វែងយល់ពីធនាគារកណ្តាលទាំង ៧ ដែលមានទុនបម្រុងមាសច្រើនជាងគេនៅលើពិភពលោក។ 5. រដ្ឋាភិបាលចិនព្រមានបណ្តាក្រុមហ៊ុនអ្នកផលិតរថយន្ត ចំពោះផែនការពង្រីករោងចក្រនៅក្រៅប្រទេស។

1.រដ្ឋាភិបាលត្រៀមរថយន្តជិត៥០០គ្រឿងដឹកពលរដ្ឋទៅស្រុកកំណើតក្នុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខ ខណៈរថយន្ត ៥៦ គ្រឿងទៅកាន់ភូមិភាគឦសាន។ 2. កម្ពុជា មានប្រភេទស្វាយចន្ទី M២៣ រសជាតិឆ្ងាញ់ ច្រើនជាង៦០%នៃចំនួនស្វាយចន្ទីសរុបដែលបានដាំដុះ។ 3. គិតត្រឹមដំណាច់ខែសីហា ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគរោងចក្រផលិតសំបកកង់យានយន្តចំនួន៥មានទឹកប្រាក់ជិត ២០០០លានដុល្លារ។ 4. ខូហ្វី ក្លាយជាដៃគូនាំចូល និងចែកចាយផលិតផលអាមេរិក ICEHOT មកកាន់ទីផ្សារកម្ពុជា។ 5. ជោគវាសនា និងអនាគតរបស់ TikTok នៅក្នុងទីផ្សារសហរដ្ឋអាមេរិកអាចឈានមកដល់ផ្លូវទាល់។

1.កម្ពុជា មានដើមកៅស៊ូចាស់អាយុ១០០ឆ្នាំ ច្រើនជាងគេនៅលើពិភពលោក ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។ 2. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តជួយជំរុញសហគមន៍កសិកម្មទំនើបនៅកម្ពុជា។ 3. ពីកាកសំណល់ប្លាស្ទិក ទៅជាដុំឥដ្ឋដែលមានគុណភាព និងងាយស្រួលសាងសង់។ 4. តម្លៃប្រេងឆៅឡើងថ្លៃជាង ២ ភាគរយ ដោយសារខ្យល់ព្យុះ Francine រំខានដល់ផលិតកម្ម។ (អត្ថបទៈ កញ្ញា យឿន ពុធធីតា | Eco) 5. ខ្យល់ព្យុះ Yagi បានឆក់យកជីវិតមនុស្សជាង ២៥០ នាក់ ខណៈដែលវៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេនៅអាស៊ីអាគ្នេយ៍។

1.រាជរដ្ឋាភិបាលបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅបន្ថែមទៀត។ 2. គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្បែរអាកាសយានដ្ឋានអន្តរជាតិ-សៀមរាប នឹងជួយជំរុញជីវភាពពលរដ្ឋកាន់តែប្រសើរ។ 3. ក្រសួងជំនាញ ២ សម្រេចបន្តហាមឃាត់ការនាំចូលភាគបំណែកសាច់ ថ្លើម និងគ្រឿងក្នុងជ្រូកបង្កករយៈពេល ៦ខែថែមទៀត។ 4. ផ្លែឡុងកុងក្នុងស្រុក ដល់រដូវប្រមូលផលហើយ ខណៈដែលតម្រូវការទីផ្សារនៅតែមាន។ 5. BRICS មានបំណងចង់បង្កើតរូបិយប័ណ្ណថ្មី ដើម្បីជៀសឆ្ងាយពីប្រាក់ដុល្លារ។

1.សម្តេចធិបតី លើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារ ពន្ធគយ ដើម្បីពង្រីកសក្តានុពលវិស័យស្រូវអង្ករ។ 2. ក្រុមហ៊ុនហ្រ្គីនត្រេដ កំពុងចរចាជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា។ 3. ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ គាំទ្រ Bakong Tourists App ដើម្បីរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀល។ 4. ម្នាស់តូចៗដែលមិនមានទីផ្សារ ត្រូវបានកែឆ្នៃជាសាប៊ូលាងចាន មានការគាំទ្រច្រើន និងជួយដល់ជីវភាពកសិករ។ 5. សហភាពអឺរ៉ុបទាមទារឲ្យក្រុមហ៊ុន Apple បង់ពន្ធ ១៣ ពាន់លានអឺរ៉ូ សងទៅប្រទេសអៀរឡង់។

1.៨ខែ កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង២៧លានដុល្លារអាម៉េរិក ខណៈខែសីហា បានជាង៤លានដុល្លារ។ 2. និយ័តករនឹងចាត់វិធានការលើគេហទំព័របោកប្រាស់ដែលកំពុងដំណើរការបច្ចុប្បន្ន។ 3. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះអនុស្សរណៈជាមួយអង្គភាពស្ថាប័នព័ត៌មាន និងសាកលវិទ្យាល័យជាច្រើនទៀត។ (អត្ថបទៈ លោក អ៊ិច ណែត | Eco) 4. ងាយៗ ស្វែងយល់ពីបច្ចេកទេសបណ្ដុះគ្រាប់ពូជបន្លែស្លឹកឱ្យដុះបានល្អ និងមានឱកាសដំណុះខ្ពស់។ 5. អ៊ុយក្រែន គ្រោងនឹងដាក់ក្រុមហ៊ុនរដ្ឋសម្រាប់ដេញថ្លៃ ដើម្បីផ្តល់មូលនិធិដល់យោធា និងស្តារសេដ្ឋកិច្ច។

1. ការផលិតសាកល្បងស្រូវពូជ (OM 5451) អាចប្រមូលទិន្នផល ៧.៥តោន ក្នុង១ហិកតា។ 2. អ្នកជំនាញ ណែនាំឱ្យបង្កើតទម្លាប់សន្សំ កុំរង់ចាំរហូតដល់មានចំណូលច្រើន។ 3.សិប្បកម្មផលិតស្រាស្វាយមួយបានត្រៀមខ្លួនទិញស្វាយជាង ១០តោនក្នុង១ឆ្នាំ រួមចំណែកជួយដល់កសិករ។ 4. ចម្ការពូជឈើគ្រញូង ដែលជាឈើប្រណិតជិត ២ពាន់ហិកតា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងទាក់ទាញភ្ញៀវទេសចរ។ 5. ចិន សម្រេចបិទចោលកម្មវិធីស្មុំកូនអន្តរប្រទេស ខណៈដែលអាមេរិកឈរនៅលេខមួយជាអ្នកស្នើសុំ។

1.រយៈពេល៨ខែ កម្ពុជាទទួលបានចំណូល ៣០៥លានដុល្លារ ពីការនាំចេញអង្ករជាង ៤១ម៉ឺនតោន។ 2. ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ចង់វិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ 3. កសិករ កាន់តែមានជម្រើសច្រើនជាមួយការប្រើរោងសម្ងួតវៃឆ្លាតខ្នាតតូច ដើរដោយថាមពលសូឡា។ 4. OPEC+ ពន្យារពេលបង្កើនផលិតកម្មប្រេង ដោយសារតម្រូវការពិភពលោកចុះខ្សោយ។ 5. តើ JASSM មីស៊ីលទំនើប មានសមត្ថភាពបាញ់ចំងាយឆ្ងាយតម្លៃ៧០ម៉ឺនដុល្លារ អាចផ្លាស់ប្តូរស្ថានភាពជម្លោះអ៊ុយក្រែនបានទេ?

1.ចិននៅតែនាំមុខគេក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ខណៈវិនិយោគិនចិនថ្មីៗបន្តចូលមកស្វែងយល់ពីសក្ដានុពល។ 2. រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ១៣០លានដុល្លារនៅខេត្តក្រចេះ បានចាប់ផ្តើមដំណើរការផលិតហើយ។ 3. ក្រុមហ៊ុនដ៏ធំមួយមកពីចិន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្បែរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ 4. កសិករឆ្លាតវៃ គួរយ់ដឹងពីវិធានការក្នុងការគ្រប់គ្រងកត្តាចង្រៃលើដំណាំត្រប់សណ្ដាយ។ 5. តួកគី ដាក់ពាក្យស្នើសុំធ្វើជាសមាជិកភាពក្រុមប្រទេស BRICS ជាផ្លូវការ។

1.គម្រោងផ្លូវជនបទ ក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៧០ភាគរយ។ 2. ឯកឧត្តម ឌិត ទីណា ជំរុញការវិនិយោគលើវិស័យស្រូវអង្ករ និងម្រេច ទៅប្រទេសហ្វីលីពីន។ 3. គណៈកម្មការរៀបចំព្រឹត្តិការណ៍ Gumball 3000 ពិភាក្សាពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់។4. ក្រុមហ៊ុនធំៗចំនួន ២ ប្រមូលទិញស្រូវ និងដំឡូងមីសរីរាង្គជាង៥ម៉ឺនតោនក្នុងឆ្នាំ២០២៤ ពីសហគមន៍៣៧ នៅខេត្តព្រះវិហារ។ 5. វិបត្តិទីផ្សារអចលនទ្រព្យនៅចិន ជាពិសេស ក្រុងហុងកុង នៅតែបន្តស្ថានភាពធ្ងន់ធ្ងរ។

1.ក្នុងរយៈពេល ១ ឆមាស កម្ពុជាទទួលបានទុនវិនិយោគជាង ២៦០០លានដុល្លារអាមេរិកចាក់ចូលក្នុងវិស័យសំណង់។ 2. SERC និង CGCC សហការគ្នាជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា។ 3. ត្រប់ស្រួយ ជាដំណាំងាយដាំ ងាយថែទាំ និងមានតម្រូវការទីផ្សារខ្ពស់។ 4. កំរាលព្រំក្រហមយ៉ាងស្រស់ស្អាត ព្រមទាំងសន្តិសុខយ៉ាងតឹងរឹង ស្វាគមន៍វត្តមានមេដឹកនាំអាហ្វ្រិកទាំងឡាយមកដល់ប្រទេសចិន។ 5. ចិនព្រមានជប៉ុនពីការសងសឹកទៅវិញ ជុំវិញការទប់ស្កាត់ការនាំចេញគ្រឿងផ្គុំផលិតឈីបមកកាន់ចិន។

១ អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង។ ២ ADB ផ្តល់ហិរញ្ញប្បទាន ជាង៩០លានដុល្លារ គាំទ្រការផ្គត់ផ្គង់ទឹក និងអនាម័យ នៅខេត្តចំនួន៩ របស់កម្ពុជា។ ៣ ឥទ្ធិពលបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន មកលើយុវជនកម្ពុជា។ ៤ សៀវភៅកម្រងសំណួរ-ចម្លើយភាសាខ្មែរថ្នាក់ទី១០ ជាប់ជ័យលាភីលេខ១ ក្នុងពិព័រណ៍អប់រំស្នាដៃគរុនិស្សិត។ ៥ ៥គន្លឹះ ដើម្បីការពារខ្លួនអ្នកលើអនឡាញ ពីការកម្សាន្តតាមបណ្តាញសង្គម។

12:48

1.ក្រុមហ៊ុនចិនដ៏ធំមួយ មានបំណងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ 2. សល់ដីតិចតួច គួរដាំដំណាំជុំវិញផ្ទះ ងាយៗ និងផ្ដល់ប្រយោជន៍ច្រើនចំពោះសុខភាព។ 3. អត្រាប្រជាជនវ័យចំណាស់នៅចិនអាចកាត់បន្ថយ GDP សម្រាប់មនុស្សម្នាក់ច្រើនជាង ១០ ភាគរយ។ 4. តម្លៃមាសធ្លាក់ចុះបន្តិចពិតមែន ប៉ុន្តែស្ថិតនៅក្នុងកម្រិតខ្ពស់ជាង ២ ៥០០ ដុល្លារក្នុងមួយអោន។5. តម្លៃប្រេងឆៅបានបន្តឡើងថ្លៃ បន្ទាប់ពីផលិតកម្មប្រេងរបស់លីប៊ីធ្លាក់ចុះ ១,៥ លានបារ៉ែល។

1.រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងថ្មីមួយទៀតនៅខេត្តព្រះសីហនុ ដែលធ្វើឱ្យខេត្តនេះមានក្រុងចំនួន៣។ 2. ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃ២៣៥លានដុល្លារ នឹងបើកការដ្ឋានសាងសង់ខែមិថុនា ឆ្នាំ២០២៥។ 3. រយៈពេល១ឆ្នាំពេញ ចិនបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ៣.៥ពាន់លានដុល្លារអាមេរិក។ 4. រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋមិនឱ្យលើសពី ១ ប៊ីលានដុល្លារក្នុងរយៈពេល ៥ឆ្នាំ។ 5. អ្នកជំនាញពន្យល់ពីរបៀបដែលទីលំហកាសផ្តល់ប្រយោជន៍ដល់មនុស្សជាតិ ខណៈដែលបច្ចុប្បន្នវាជាចំណែកសេដ្ឋកិច្ចដ៏ធំមួយរបស់ពិភពលោក។

1.គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី វាស់វែងដីដែលត្រូវចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធបានប្រមាណ២លានក្បាលដី។ 2. វិនិយោគិនបរទេសចាប់ផ្ដើមសម្លឹងឱកាសវិនិយោគនៅក្នុងទឹកដីខេត្តកែប និងកំពត ក្រោយគម្រោងព្រែកជីកបើកការដ្ឋាន។ 3. ពីកាកសំណល់កម្ទេចកម្ទី ទៅជាធ្យូងអនាម័យ ដែលមានចំហេះល្អ និងជួយដល់បរិស្ថាន។ 4. ស្វែងយល់ពីប្រទេសកំពូលៗទាំង ៥ ដែលឈានមុខគេផ្នែកបញ្ញាសិប្បនិម្មិត AI។ 5. ក្រុងប៉េកាំង ចាយលុយជាង ១៥ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ សម្រាប់តែសមយុទ្ធយោធាក្បែរ និងជុំវិញកោះតៃវ៉ាន់។

1.ត្រឹមរយៈពេល១២ខែ កម្ពុជាទទួលបានគម្រោងវិនិយោគជិត៤០០គម្រោង មានទុនសរុបជាង ៧ ៦០០លានដុល្លារអាមេរិក។ 2. សិប្បកម្មផលិតចំណីអាហារ PPF ផលិតម្ហូបអាហារខ្មែរប្រហែល១ម៉ឺនយូនីតក្នុងមួយខែសម្រាប់នាំចេញនិងលក់ក្នុងស្រុក។ 3. បុរសជនជាតិជប៉ុនម្នាក់ រំពឹងជួយដល់អ្នកលក់ទំនិញចាប់ហួយនៅតាមតំបន់ជនបទ ក្រោយកម្មវិធីទូរស័ព្ទដៃដំណើរការ។ 4. វិស័យមីក្រូហិរញ្ញវត្ថុមិនមានបញ្ហាកង្វះសាច់ប្រាក់ បើទោះអត្រាឥណទានមិនដំណើរការមានការកើនឡើង។ 5. ប្រតិបត្តិការលក់បន្ទះឈីបរបស់ Nvidia កើនឡើងទ្វេដង ប៉ុន្តែក្រុមអ្នកវិនិយោគទីផ្សារហ៊ុនមិនទាន់សប្បាយចិត្តពេកនោះទេ។

1. រយៈពេលមួយឆ្នាំ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានភាពវិជ្ជមានលើវិស័យការងារ។ 2. កម្ពុជាអាចក្លាយជាប្រទេសទទួលបានប្រយោជន៍យ៉ាងធំធេងពីការផ្លាស់ប្តូរប្រជាសាស្ត្រក្នុងតំបន់។ 3. ខេត្តកំពត នឹងមានស្ពានឆ្លងព្រែកមួយខ្សែទៀត ដើម្បីបង្កើនសក្ដានុពលទេសចរណ៍ និងទាក់ទាញវិនិយោគបន្ថែម។ 4. គ្រាប់ស្វាយចន្ទីកែច្នៃរួច នឹងត្រូវដាក់លក់ក្នុងអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍។ 5. «នំបាក់បិន» ភូមិព្រះដាក់ សម្រាប់ថ្ងៃឈប់សម្រាក និងបុណ្យទាន អ្នកខ្លះអាចលក់បានរហូតជិតដល់ ៣លានរៀល ក្នុង ១ថ្ងៃ។

1. កំណើនសេដ្ឋកិច្ចនឹងកើនឡើងក្នុងរង្វង់៦%នៅឆ្នាំ២០២៤។ 2. ក្រសួងរៀបចំដែនដី កំពុងពន្លឿនដោះស្រាយគម្រោងអចលនទ្រព្យដែលមានបញ្ហាតាំងពីវិបត្តិកូវីដ១៩។ 3. មហិច្ឆតាក្លាយជាមហាអំណាចថាមពលស្អាតរបស់ចិន អាចសម្រេចគោលដៅមុនផែនការដល់ទៅ៦ឆ្នាំ។ 4. តម្លៃប្រេងឡើងថ្លៃ បន្ទាប់ពីមានការរំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់។ 5. រុស្ស៊ីស្នើសុំឲ្យមានការដោះលែង បន្ទាប់ពីស្ថាបនិក Telegram ត្រូវបានចាប់ខ្លួនភ្លាមៗនៅបារាំង។