1.រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការស្ដារវិស័យសំណង់ និងអចលនទ្រព្យ។ 2. រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក។ 3. ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន។ 4. ការិយាល័យជួល ទំហំជិត២០ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត រំពឹងចាក់បញ្ចូលក្នុងទីផ្សារក្នុងឆ្នាំ២០២៤នេះ។ 5. F-16ថ្មី ចំនួន២គ្រឿង នៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាគីលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ។
