1.រយៈពេល៩ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញកៅស៊ូប្រមាណជិត ២៥ម៉ឺនតោន កើនជាង ៣% ខណៈទីផ្សារមានតម្លៃល្អុ។ 2. កម្ពុជា ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីផ្ដល់ពានរង្វាន់ជូនសហគ្រិនឆ្នើមដែលជួយកិច្ចការសង្គមប្រចាំឆ្នាំ២០២៤។ 3. ក្រសួងរៀបចំដែនដី នឹងរៀបចំកែលម្អសួនច្បារ និងអគារចាស់ៗក្នុងរាជធានីភ្នំពេញ ឱ្យមានសោភ័ណ្ឌភាពឡើងវិញ។ 4. សហគ្រាសធុនតូច និងមធ្យម ដឹកនាំដោយស្ត្រី ត្រូវចាប់យកឱកាសទីផ្សារក្នុងតំបន់ និងសកលលោក។ 5. អាកាសចរចិន Air China ក្លាយជាអតិថិជនដំបូងបញ្ជាទិញយន្តហោះខ្នាតធំ C929 ដែលអាចផ្ទុកអ្នកដំណើរចន្លោះពី ២៨០ ទៅ ៤០០នាក់។
