1.ក្រុមហ៊ុនចិនដែលវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត។ 2. អគ្គិសនីកម្ពុជាត្រូវបានអភិវឌ្ឍកើនឡើងដល់ ៤ ៨១៤ មេហ្គាវ៉ាត់ និងអាចបន្តកើនលើស ១ម៉ឺនមេហ្គាវ៉ាត់នៅមុនឆ្នាំ២០៣០។ 3. កម្ពុជារៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដើម្បីផ្សព្វផ្សាយមុខម្ហូប និងសក្តានុពលទេសចរណ៍។ 4. រដ្ឋាភិបាលឡាវ កំពុងងាកទៅរកការជួញដូរមាស ដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស។ 5. តម្លៃប្រេងបន្តឡើងថ្លៃ ដោយសារស្តុកប្រេងអាម៉េរិកធ្លាក់ចុះ និងជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង។
