1.កម្ពុជា រកចំណូលបានជិត ៤០០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូនៅក្នុងត្រីមាសទី៣។ 2. អូស្ត្រាលី ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀរគរអ្នកវិនិយោគមកកម្ពុជា។ 3. មួយទសវត្សរ៍ចុងក្រោយ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា។ 4. យូអិន ព្យាករណ៍សេដ្ឋកិច្ចរបស់ហ្គាហ្សា ត្រូវការពេលយ៉ាងហោចណាស់ជាង៣០០ឆ្នាំដើម្បីត្រឡប់មកដូចដើមវិញ។ 5. ប្រទេសចំនួន ០៥ ជាប់ចំណាត់ថ្នាក់មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
