មហាជនសរសើរសមត្ថភាព ល្អហួស ក្រោយលេចមុខដើរម៉ូដ KALKIN SPRING/SUMMER COLLECTION 2023

ល្អហួស កំពុងត្រូវមហាជនស្ញើចសរសើរពីសមត្ថភាព និងរូបសម្រស់ស្រស់ផូរផង់ ក្រោយយុវតីរូបនេះលេចមុខដើរម៉ូដឲ្យប្រ៊េន KALKIN SPRING/SUMMER COLLECTION 2023 | THE ROYALTY របស់អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ catwalk អូលីវ៉ា គង់ កាលពីល្ងាចថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នៅសណ្ឋាគារ SUN & MOON, Riverside Hotel។
ល្អហួស បានបង្ហាញសមត្ថភាពដើរបង្ហាញម៉ូដយ៉ាងល្អឥតខ្ចោះជាមួយប្អូនៗ និងតារាម៉ូដែលរៀមច្បងជាច្រើនរូប។ អ្នកចូលរួមកម្មវិធី Fashion show បានចោលក្រសែភ្នែកមើលយុវតីរូបនេះគ្រប់ៗគ្នា និងបានលើកសរសើរពីសមត្ថភាពដើរបង្ហាញម៉ូដរបស់នាង ថាពិតជាល្អ មើលទៅមានថាមពល និងភាពជឿជាក់ពេញខ្លួនតែម្តង ទោះបី ល្អហួស នៅក្មេងក៏ពិតមែនតែនាងពិតជាមានទេពកោសល្យសិល្បៈពេញខ្លួន មិនចាញ់តារាម៉ូដែលរៀមច្បងប៉ុន្មានឡើយ។
ហ្វេនម្នាក់បានលើកសរសើរកូនស្រីរបស់ ដេននី ក្វាន់ ថា «មិនមែនព្រោះតែរូបសម្រស់តែមួយមុខប៉ុណ្ណោះទេ ចំណេះដឹង សមត្ថភាពនាងពិតជាខ្លាំងនាងពិតជាស័ក្តិសមជាម្ចាស់ជយលាភី» ដែលការលើកឡើងនេះ ស្របពេលកម្មវិធីប្រកួត Miss preteen international Cambodia 2023 កំពុងជិតដល់វគ្គផ្ដាច់ព្រ័ត្រហើយ។
ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រកាន់តែខិតជិតមកដល់ បេក្ខភាពលេចធ្លោរូបនេះបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «បវរកញ្ញាត្រូវតែមានទំនុកទុកចិត្តលើខ្លួនឯង ជាមនុស្សដែលមានមហិច្ឆិតា មោះមុត អង់អាច ក្លាហាន មិនរាថយក្នុងការប្រាប់ ថា ខ្លួនយើងមានក្ដីស្រមៃជាអ្វី នឹងនាំយកអ្វីទៅបង្ហាញ។ ភាពជឿរជាក់ គឺជាអ្វីគ្រប់យ៉ាង តែគ្រប់យ៉ាង គឺត្រូវការ ការ អនុវត្តន៍ នាងខ្ញុំ ជូរី ល្អហួស ជាបេក្ខភាពប្រឡង Miss Preteen International Cambodia MPC28»។ សមត្ថភាព រូបសម្រស់ បូករួមភាពជឿជាក់យ៉ាងមុតមាំ កាន់តែធ្វើឱ្យអ្នកគាំទ្រនាងមានកម្លាំងចិត្ត និងរឹតតែជឿជាក់លើសមត្ថភាពរបស់យុវតីរូបនេះខ្លាំងឡើង។
សូមជម្រាបថា យុវតីរូបស្រស់ ល្អហួស ដែលមានឈ្មោះពិតថា សុខ គីមហ័ង មាននិស្ស័យជាមួយសិល្បៈតាំងពីកុមារភាព។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ល្អហួស បានរុញច្រានខ្លួនឯងចូលវិស័យសិល្បៈពេញទំហឹង ដោយគេតែងប្រទះឃើញនាងបង្ហើរសំនៀងក្នុងចម្រៀង Cover ថតសម្អាងការ ហើយពេលនេះថែមទាំងចូលប្រកួត Miss preteen international Cambodia 2023 ថែមទៀតផង ដែលនេះជាបំណងប្រាថ្នាដ៏ធំរបស់នាង។
ល្អហួស មានសមត្ថភាពផ្នែកសិល្បៈរបាំបុរាណដល់ទៅ ៧ ទម្រង់យ៉ាងស្ទាត់ជំនាញដូចជា របាំអប្សរា, របាំថ្វាយព្រះពរ, របាំជូនពរ, របាំនារីជាជួរ, របាំឈួយឆាយ, របាំភួងនារី និងរបាំនាគបួងសួង។ នាងក៏មានសមត្ថភាពអាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ អង់គ្លេស និងថៃ។ មិនត្រឹមមានទេពកោសល្យសិល្បៈប៉ុណ្ណោះទេ យុវតីរូបនេះ ថែមទាំងមានមុខរបរផ្ទាល់ខ្លួនទៀតផង ដោយនាងបានបង្កើតសាប៊ូកក់សក់ផ្ទាល់ខ្លួនឈ្មោះថា សាប៊ូកក់សក់យ៉ាយ៉ា៕

By chetra

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

Leave a comment

Your email address will not be published. Required fields are marked *