ប៊ុន សក្តិ បង្ហាញមុខជាថ្មី តែសំឡេងនៅអេមដដែល ទោះជាមិនមែនច្រៀងបទខ្លួនឯង!

តារា ចម្រៀង បទមនោសញ្ចេតនា ប៊ុនសក្តិ បើទោះ ជាបាត់ មុខ យូរប៉ុន្តែ នៅទទួល បានការ គាំទ្រ ពីសំណាក់ អ្នកគាំទ្រ ព្រោះសំឡេង នៅពីរោះ ដដែលគ្មាន ប្រែ។ នេះ បើ តាម ការ បង្ហាញ ខ្លួនថ្មី ៗ នៅ កម្មវិធី THE WALL SONG CAMBODIA និង ជា តារាចម្រៀង អាថ៍កំបាំង ដោយច្រៀង feat ជាមួយ សេម បទ “ត្រឹមបារម្ភពីអូនក៏បងអស់ចិត្ត”។
មិនត្រឹមតែច្រៀង ពីរោះ ដដែល ឡើយ ប៊ុនសក្តិ ច្រៀង បទ រួម គ្នា ជាមួយ សេម ទាំង តារា កិត្តិយស និង ពិធី ករ ស្ដាប់ ទៅ សំឡេង ពីរោះ ប្រហាក់ប្រហែល ម្ចាស់ បទ។ មិន តែ ប៉ុណ្ណោះ អ្នក ដែល បាន មើល វីដេអូ កម្មវិធី THE WALL SONG CAMBODIA រួច បញ្ចេញ មតិ ថា ម្ចាស់ បទ “ភ្នំពេញ នឹក កំពង់ ចាម ” នៅតែ ពីរោះ គ្មាន ប្រែ ហើយ អាច បត់បែន សំឡេង បាន ទៀត ផង។
ចំណែកម្ចាស់បទទស្សន៍ទាយមិនត្រូវឡើយ បើទោះ ជា តារាកិត្តិយស ព្រីន បាន បង្ហើរ សំនៀង បទ “ទឹក ភ្នែក អ្នក ស្រែ ” បន្តិច ហើយ ក៏ ដោយ ដោយ ជ្រើសរើស ថា ជា តារា ពុទ្ធិស័ក្តិ តែ ពេល ជញ្ជាំង លើកឡើងលើ និង បង្ហាញឲ្យឃើញ តារាអាថ៌កំបាំង គឺជា ប៊ុន សក្តិ ហើយ នោះ ទឹកមុខ សេម ពិតជារំភើប ញាប់ញ័រខ្លាំង។
គួរ បញ្ជាក់ ថា ប៊ុន សក្តិ នៅ មាន អាជីព មួយ ផ្សេង ទៀត ក្នុង ជួរ មន្ត្រី រាជការ ដែល តួនាទី ជា អង្គរក្ស នៅ បញ្ជា ការដ្ឋាន កង អង្គរក្ស សម្ដេច អគ្គ មហា សេនាបតី ហ៊ុនសែន និង លោក ជំទាវ កតិព្រឹត្ត បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក ចូល បម្រើ ក្នុង ជួរ អង្គរក្ស នោះ រយៈ ពេល ប្រហែល ១០ ឆ្នាំ ជាង ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *